ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជម្រាបជូនដល់ប្រជាពលរដ្ឋចូលរួម ការពារសុខភាពបណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស ខណៈក្នុងប៉ុន្មានថ្ងៃនេះរាជធានី ខេត្ត មួយចំនួនរបស់កម្ពុជា បានរងឥទ្ធិពលខ្យល់ពុលក្នុងកម្រិតខ្ពស់។ ក្រសួសុខាភិបាលបានជម្រាបជូនសាធារណជនឱ្យបានជ្រាប យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI) ជា ៦កម្រិត រួមមាន...
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអនុប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយស និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិការដ្ឋសភាព្រឹទ្ធសភាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល...
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងលោក Allen Zhang អនុប្រធាននៃ Alibaba Cloud (Singapore) Private Limited បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជិថល...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ប្រព័ន្ធរំដោះ និងពង្វាងទឹក ចេញពី ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ អាចពង្វាងទឹក និងរំដោះទឹកបានប្រ មាណ៧០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី ខណៈគម្រោងទំាងអស់នេះសម្រេចបានស្ទើតែមួយរយភាគរយ ហើយនោះ។ តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន លើកឡើងថា...
កោះកុង ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង និងក្រុមការងារ បានដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត ប្រគល់អំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត, អ្នករត់ម៉ូតូឌុប, អ្នករត់កង់បី និងអ្នកគ្មានទីពឹង ចំនួន ៦០០ គ្រួសារ...
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការប្រកាសអំពីគម្រោងចំនួន១១,៧លានដុល្លារ ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់កំណែទម្រង់អភិបាលកិច្ច និងការធ្វើឲ្យស្ថាប័ននេះប្រសើរឡើង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុប សម្រាប់ការសិក្សាស៊ីជម្រៅនៃគម្រោងដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល, នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំបញ្ចប់ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី Shin Jungyeon នាយកស្តីទីនៃការិយាល័យ KOICAកម្ពុជា ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងសហការរវាង KOICA និងរដ្ឋាភិបាលកម្ពុជា។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី វិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលបា នសហការយ៉ាងជិតស្និទ្ធដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»ប្រកបដោយជោគជ័យ និងមោទនភាព។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះ ដើម្បីលើកកម្ពស់មោទនភាពក្នុងភាពជាប្រជាជាតិតែមួយ អរិយធម៌ និងវប្បធម៌សម្បូណ៌បែប និងយូរអង្វែងរបស់កម្ពុជា ទៅកាន់ពិភពលោក និងដើម្បីជាគុណប្រយោជន៍បម្រើដល់វិស័យទេសចរណ៍។...
កំពង់ឆ្នាំង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋរចនាសម្ព័ន្ធជនបទ ជាពិសេសផ្លូវថ្នល់កាន់តែរឹងមាំ ដើម្បីបង្ករបរិយាកាសដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូ ចំនួន ២ គម្រោង...
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី(TIA)សម្រេចបានជាង ៩៤ ភាគរយហើយ។ នេះបើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញរបាយការណ៍ឱ្យដឹងនៅថ្ងៃទី២៤ មករា ឆ្នាំ២០២៥។ របាយការណ៍ដដែលឱ្យដឹងទៀតថា ការងារសាងសង់ជារួមជំហានទី១ សម្រេចបានជាង ៩៤ ភាគរយ ដោយចំណាយថវិកាសរុបគិតមកដល់ពេលនេះអស់ចំនួនប្រមាណជិតមួយពាន់បួនរយលានដុល្លារ។ ថវិកានេះបានចំណាយលើការងារសាងសង់ និងដោះស្រាយផលប៉ះពាល់នានា។ ចំពោះការងារសំខាន់ៗដែលសម្រេចបានមានដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ(...
ភ្នំពេញ៖គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) បានរៀបចំកិច្ចប្រជុំលើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា...