ស្ទឹងត្រែង៖កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទ...
ក្រុងព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ហើយក៏ជាលើកទី ១ សម្រាប់ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។ អង្គប្រជុំបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ ឯកឧត្ដម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៤ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម (ខ្យល់ពុលខ្លាំង) ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ...
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣-របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់អ្នកគាំទ្រ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ វគ្គ ១៦ក្រុមចុងក្រោយ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ។ ជំនួបដ៏ជក់ចិត្តលើទឹកដីខេត្តសៀមរាបនេះ កងយោធពលខេមរភូមិន្ទ បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ស្ទើរមិនអាជឿ ដោយរយៈពេលមិនដល់ ២០នាទីផង ពួកគេបានស៊ុតបំប៉ោងសំណាញ់ទីអង្គរថាយហ្គឺរ...
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ មករាសប្ដាហ៍នេះ ថា លោកមិនប្រាកដថា សហរដ្ឋអាមេរិកគួរតែចំណាយអ្វីលើអង្គការណាតូនោះទេ ដោយប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកកំពុងការពារសមាជិកណាតូ ប៉ុន្តែពួកគេមិនការពារយើងទេ។ លោក Trump បានទាមទារដដែលៗថាសមាជិកផ្សេងទៀតនៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិកមួយនេះ ត្រូវតែចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេលើវិស័យការពារជាតិ ជាការកើនឡើងយ៉ាងខ្លាំងពីគោលដៅ ២% បច្ចុប្បន្ន និងកម្រិតដែលគ្មានប្រទេសសមាជិកណាតូណាមួយ រួមទាំងសហរដ្ឋអាមេរិក បានឈានដល់នាពេលបច្ចុប្បន្ននេះទេ។...
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ក្រុមរបស់ខ្លួន បានបង្ហាញនូវភាពដ៏ល្អពីវិស័យបាល់ទាត់កម្ពុជា តាមរយៈការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ បើទោះបីក្រុមលោក បានអស់ឱកាសក្នុងការប្រជែងកៅអីវគ្គបន្ដក៏ដោយ ។ ការយល់ឃើញថា បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានត្រឡប់មកដល់មាតុភូមិវិញ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីថ្ងៃពុធកន្លងទៅ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន ។ លោក Pep បានសម្ដែងការសោកស្ដាយ ដែលមិនអាចយកឈ្នះការប្រកួតដ៏សំខាន់នេះ...
ភ្នំពេញ៖ និស្សិតអាហារូបករណ៍ដែលត្រៀមសិក្សានៅប្រទេសថៃ ប្តេជ្ញាខិតខំសិក្សារៀនសូត្រឱ្យទទួលបានជោគជ័យ ដើម្បីយកចំណេះដឹងជួយដល់ការអភិវឌ្ឍសង្គមកម្ពុជា។ ការប្តេជ្ញារបស់និស្សិតធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាស លោកបណ្ឌិត ហាន បូរិន ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ និងក្រុមការងារ បានជួបសំណេះសំណាលជាមួយនិស្សិតទទួលអាហារូបករណ៍ចំនួន ២៧រូប ក្នុងនោះមាននិស្សិតអាហារូបករណ៍ចំនួន ១៦រូប ដែលនឹងត្រូវទៅសិក្សានៅប្រទេសថៃ នាពេលឆាប់ៗខាងមុខ។ នាឱកាសនោះ លោកបណ្ឌិត ហាន បូរិន បានសម្តែងការអបអរសាទរ...
ភ្នំពេញ៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយអាជីវករជី និងថ្នាំកសិកម្មចំនួនជាង២០០នាក់ នៅខេត្តបាត់ដំបង ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋលេខាធិការបានលេីកឡេីងពីសមិទ្ធផលថ្មីៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល រួមមានការជួយរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ...
ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥ នេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត» ដោយការសម្តែងនេះនឹងរួមផ្សំរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្រ្តីបុរាណទំនើប។ទម្រង់ចលនាសម្បូរបែប និងចម្រុះទាំងនេះ ជាការបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ ដែលជានិមិត្តរូបនៃភាពរុងរឿង ប្រកបដោយភាពសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃមហាគ្រួសារខ្មែរ។ ជារៀងរាល់ឆ្នាំក្បួនដង្ហែ«ឈីងហ្គេ» មានការចូលរួមពីបណ្តាប្រទេសជាច្រើននៅលើពិភពលោកដែលអាចទាក់ទាញវិសាលភាពផ្សព្វផ្សាយបានទូលំទូលាយទៅកាន់មហាជនរាប់រយលាននាក់តាមរយៈការផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិល្បីៗជាច្រើន ។ ការចូលរួមរបស់កម្ពុជា គឺជាការចាប់យកឱកាសបង្ហាញពីវប្បធម៌ដ៏ប្រពៃ និងវិសេសរបស់ខ្មែរទៅកាន់ពិភពលោកាមរយៈការសម្តែងរបស់សល្បករ សិល្បការិនី កម្ពុជាក្នុងក្បួនដង្ហែ«ឈីងហ្គេ»។លើសពីការសម្ដែង កម្ពុជានឹងបង្ហាញពីកម្លាំងសាមគ្គីភាព...