នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ក្រុមការងារ AKP
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសវនាការជូន ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះរមរាជវាំង រាជធានីភ្នំពេញ។ រូបថត៖ AKP
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មុនជំនួបសម្តែងការគួរសម រវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥នេះលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងនិងលោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរងកងពលតូចថ្មើជើងលេខ៤១ មេឃុំលំទងបានចុះសាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលរងគ្រោះថ្នាក់ធម្មជាតិ ដោយភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅចំណុចនៅភូមិដីក្រហម ឃុំលំទង ស្រុកអន្លង់វែង បណ្ដាលឱ្យរលំធ្លាក់ពីលេីជេីងតាង ១ខ្នង ប៉ើងដំបូលផ្ទះ ១ខ្នង ប៉ើងដំបូលសំយ៉ាបផ្ទះ ១ខ្នង ខូចខាតស័ង្កសី ចំនួន ៨២ សន្លឹក...
(ហាណូយ-វៀតណាម)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ផាម មីនជីង នាយករដ្ឋមន្ដ្រីវៀតណាម ក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ស្តីពីការអភិវឌ្ឍបៃតង P4G លើកទី៤ នៅប្រទេសវៀតណាម នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ផាម មីនជីង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខក្នុងឱកាសឆ្នាំថ្មី...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារ ESEA ប្រចាំនៅប្រទេសថៃ និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា) ព្រមទាំងសហគមន៍ខ្មែរនៅប្រទេសថៃ បានរៀបចំកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ដែលមានអ្នកចូលរួមប្រមាណជាង ៦ពាន់នាក់។ នៅក្នុងឆាណែលតេឡេក្រាម ចេញផ្សាយនៅរសៀលថ្ងៃទី១៧ មេសា ឆ្នាំ២០២៥នេះ...
ភ្នំពេញ៖ ខណៈដែលពិធីបុណ្យប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ដោយភាពសម្បូរសប្បាយនៅទូទាំងរាជធានីខេត្ត នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ កម្មករនិយោជិត និងប្រជាពលរដ្ឋ បានវិលត្រឡប់ចូលរាជធានីភ្នំពេញដើម្បីចូលបំពេញការងារ និងប្រកបអាជីវកម្មឡើងវិញ ជាមួយនឹងទឹកមុខសប្បាយរីករាយ។ ជាមួយនេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់រថយន្តក្រុងជូនទៅមកស្រុកកំណើតដោយឥតគិតថ្លៃផងដែរ។ លោក រឿន ណយ ពលរដ្ឋមកពីខេត្តតាកែវ បច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលដែលបានធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងដោយមិនគិតថ្លៃ ព្រោះបានជួយសម្រួលដល់ការចំណាយថវិកាមួយកម្រិត ខណៈកន្លងមករាល់ពេលធ្វើដំណើរទៅស្រុកកំណើតតាមរថយន្តឈ្នួលក្នុងឱកាសបុណ្យទាន យ៉ាងហោចណាស់ចំណាយប្រមាណ ២០ម៉ឺនរៀល...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងក្រុងសិរីសោភ័ណ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានោះដែរឯកឧត្តម ក៏បានដែលនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រន្ទះ បាញ់ ដែលតែងតែកើតមានជារៀងឆ្នាំ ក្នុងករណីអាកាសធាតុមិនសូវស្រួល ត្រូវរកកន្លែងមានសុវត្ថិភាព...
បន្ទាប់ពីប្រជាពលរដ្ឋមកលេងស្រុកកំណើតអស់រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច ប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើដំណើរត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញតាមរថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់ខេត្តក្រចេះ ដោយមិនបង់ប្រាក់ នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥។ ស្របពេលការចេញដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះត្រឡប់ទៅរាជធានីវិញ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក៏បានបង្ហោះសារជូនដំណើដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈចេញពីខេត្តក្រចេះ សូមឱ្យសុខសប្បាយនិងប្រកបដោយសុវត្ថិភាពតាមដងផ្លូវ ។ នៅព្រឹកនេះផងដែរ...
ស្វាយរៀង ÷ យោងតាមរបាយការណ៍ដែលទូរទស្សន៍BTVទទួលបានពីលោកវ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរខេត្តស្វាយរៀងបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤.១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្វាយរៀងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសយុវជន និងពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្ត និងខេត្តជិតៗបានចូលមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង...