ព័ត៌មាន
ស្ថានភាពជួរមុខបន្តមានសភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងកម្ពុជាបន្តតាមដាន និងគោរពបទឈប់បាញ់
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ថា នៅក្នុងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូរទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ ភាគីទាំងពីរបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយមតិសាធារណៈអវិជ្ជមាន លើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី។
លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជា កងម្លាំងប្រដាប់អាវុធ បញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តពេញលេញនូវលខក្ខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥, សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី ៣ និងគណៈម្មាធិការព្រំដែនទូរទៅព្រំដែនកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងិវញឱ្យបានឆាប់រហ័ស និងវិលទៅរកប្រក្រតីភាព សន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ៕

-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន