ព័ត៌មាន
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ជំរុញឱ្យមន្ត្រីបង្កើនសកម្មភាពអនុវត្តវិធានការសន្តិសុខ និងប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ប្រធានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងអាហារសាមគ្គី នៅទីស្តីការមជ្ឈមណ្ឌលជាតិ បច្ចេកវិទ្យាព័ត៌មាន។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងដើម្បី បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅការងារ ឆ្នាំ២០២៦ ខាងមុខ។
នៅក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃស្ថាប័នទាំងពីរ បន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយផ្តោតលើគន្លឹះយុទ្ធសាស្ត្រ និងបង្កើនសកម្មភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ស៊ើបបញ្ជាក់ ដើម្បីឈានទៅបង្ក្រាប បង្ការទប់ស្កាត់បទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងក្របខណ្ឌនៃ យុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនពីកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកទឹកចិត្តដល់ មន្ត្រីទាំងអស់ពង្រឹងសមត្ថភាព ក្នុងការងារជំនាញជាប្រចាំ តាមរយៈការទទួលការបំពាក់បំប៉នពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឯកទេស លើជំនាញការងារតាមវិស័យពាក់ព័ន្ធ ព្រមទាំងជំរុញឱ្យបង្កបរិយាកាស សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសម្នាក់ៗត្រូវ ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព យន្តការការងារជាប្រព័ន្ធជាស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងពង្រីក កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសពាក់ព័ន្ធឲ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា បន្ថែមលើយន្តការប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចុះ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹង បំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕


-
ព័ត៌មាន7 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន7 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន7 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន7 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន7 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង