ព័ត៌មាន
លោកសាស្ត្រាចារ្យរង លូ លីឃាង បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ទីបញ្ជាការសឹករងខេត្តព្រះវិហារ និងបងប្អូនភៀសសឹក ៥០០គ្រួសារ
នាថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកក្នុងស្ថានភាពកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលជាការបរិច្ចាគដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ជួយឧបត្ថម្ភដល់៖
១. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ នូវម៉ាស៊ីនដាក់ថ្នាំសណ្តំ ១គ្រឿង, អង្ករ ១តោន, ស្រោមដៃស្អាត ៥០កេស, ទឹកសុទ្ធកម្ពុជា ០.៥លីត្រ ១០០កេស, ទឹកសុទ្ធយួរ ០.៥លីត្រ ៥០យួរ, មីជាតិ ៥០កេស។
២. ទីបញ្ជាការសឹករងខេត្តព្រះវិហារ នូវអង្ករ ១តោន, មីជាតិ ១០០កេស, ទឹកសុទ្ធកម្ពុជា ១.៥លីត្រ ១០០កេស, ទឹកសុទ្ធយួរដៃ១.៥លីត្រ ៥០យួរ, ងៀតគោ ២០០កញ្ចប់, បាយក្តាំងសាច់ផាត់ ២៥០កញ្ចប់, ភេសជ្ជៈវីកូឡា ១០កេស, ភេសជ្ជៈវីអាក់ទីវ ១០កេស, ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ៣០យួរ, និងសម្លៀកបំពាក់មួយចំនួន។
៣.បងប្អូនប្រជាពលរដ្ឋភៀសសឹក ៥០០គ្រួសារ ក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ ដោយ១គ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម, មុង ១, ភួយ ១, កន្ទេល ១, សាច់ក្រក់ ០.៥គីឡូក្រាម, ឆៃប៉ូវ ០.៥គីឡូក្រាម, មី និងទឹកដោះគោផងដែរ។
អត្ថបទ រដ្ឋា


















-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន