ព័ត៌មាន
នាយឧត្តមសេនីយ៍ ស ថេត៖ កងកម្លាំងនគរបាលជាតិនៅតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំជាមួយកងទ័ពដើម្បីការពារនូវអធិបតេយ្យជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងថាកងកម្លាំងនគរបាលជាតិ នៅតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូក្រាញននៀល ប្រកបដោយភាពអង់អាចក្លាហាន ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងសត្រូវឈ្លានពាន។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការគោរពកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងវីរកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន ដែលបានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ានបូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីឲ្យបានគង់វង្ស ជូនជាតិនិងប្រជាជន។
នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា មនសិការស្នេហាជាតិមាតុភូមិប្រកបដោយវីរភាពអង់អាចក្លាហាននេះ ត្រូវវបានចារឹកទុក និងចងចាំជានិច្ចក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់ ព្រមទាំងបានជំរុញនិងលើកទឹកចិត្ត យុទ្ធជន យុទ្ធនារីខ្មែរគ្រប់រូប ឲ្យបន្តត្រងត្រាប់យកគំរូវីរភាពនេះ ធ្វើការតស៊ូប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារជាតិ និងទឹកដីឲ្យបានគង់វង្សជាដាច់ខាត គ្រប់កាលៈទេសៈ ទាំងបច្ចុប្បន្ននិងទៅអនាគត។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរចំពោះវីរភាពរបស់កងម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ទាំងថ្ងៃទាំងយប់ដោយមិនគិតពីការនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ហើយពេលខ្លះមានរបួស និងពលីជីវិតថែមទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសេចក្តីសុខសាន្ដរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិទាំងមូល។
ជមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានក្រើនរំលឹក និងណែនាំបន្ថែមទៀតដើម្បីជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដោយដាក់ចេញនូវផែនការ វិធានការជំនាញក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវ កម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ ប្រព័ន្ធទូរគមនាគមន៍ប្រព្រឹត្តអំពើឆបោក បទល្មើសសេដ្ឋកិច្ចដែលនាំឲ្យប៉ះពាល់សុខមាល ភាព អាយុជីវិតប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញឲ្យបង្កើនការស្រាវជ្រាវ ស៊ើបអង្កេត និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ដើម្បីការពារកិត្តិយសប្រទេសជាតិ។ ទន្ទឹមនោះ ត្រូវខិតខំចាត់វិធានការបន្ទាន់ ចុះអន្តរាគមន៍ភ្លាមៗ តាមសំណើសុំអន្តរាគមន៍ពីគ្រប់ប្រភព សំដៅធានាដល់សុវត្ថិភាពជនដែលបានស្នើសុំអន្តរាគមន៍៕
អត្ថបទ បាន ចក់









-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន