សៀមរាប៖ តបតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសចុះពិនិត្យសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប និងសំណេះសំណាលជាមួយបងប្អូនសមាជិកសហគមន៍ កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ដោយបានផ្តល់គោលការណ៍ឱ្យសាងសង់អនុវិទ្យាល័យ និងជួសជុលកែលម្អផ្លូវធ្វើឱ្យប្រសើរឡើងប្រវែងជាង ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី ដោយបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ មេបញ្ជាការរង កងវិស្វកម្មតេជោ...
ភ្នំពេញ៖បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។ លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃ ជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។ បើតាមអ្នកតាមដានសង្គមរូបនេះដដែល ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក...
កោះកុង ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញថា ត្រឹមតែ៨ខែមកនេះ មន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥ បានបណ្តុះកូនដើមចំនួន១លាន៣សែនដើម ដើម្បីចែកជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដោយឥតគិតថ្លៃ ដោយលែងទិញពីក្រៅប្រទេស។ តបតាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងយុទ្ធការពន្លងបៃតង ក្រសួងបរិស្ថានបញ្ឈប់ការទិញចែកចាយកូនដើមពីក្រៅប្រទេសទៀតហើយ ដោយងាកមកបណ្តុះកូនឈើដោយខ្លួនឯង។ ក្នុងពិធីបុណ្យកោងកាងសន្តិភាព លើកទី១ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត...
ត្បូងឃ្មុំ ៖ ស្ត្រីមានផ្ទៃពោះ ទារក កុមារ និងអ្នកជំងឺក្រៅ ១១២ នាក់ ក្នុងស្រុកអូររាំងឪ ទទួលបានអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ៖សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ដែលទិវានេះប្រព្រឹត្តទៅក្រោមប្រធានបទ ពង្រឹងភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់គុណភាពនៃការថែទាំសុខភាព មាតា ទារក...
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមា ជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកេណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៉ែន ចន្ទី បានថ្លែងដូចនេះ នៅក្នុងឱកាសសំណេះ សំ ណាលជាមួយលោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងក្រុងដូនកែវ ខេត្តតាកែវ នៃពិធីដង្ហែរបុណ្យផ្កាប្រាក់វេរប្រគេនព្រះសង្ឃវត្តតុំ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។...
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមីនានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ នៅក្រសួងទេសចរណ៍ ហើយតាមរយៈពិធីនេះ សម្តេច ម៉ែន សំអន បានថ្លែងថានឹងបង្កើនកិច្ចការពារ និងជំរុញស្ត្រីបង្កើនការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចបង្កើតឱកាសការងារនៅក្នុងកម្ពុជាកាន់តែច្រើនពីវិស័យទេសចរណ៍។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមជាប្រធានសមាគមនារីកម្ពុជា...
ភ្នំពេញ ៖ នៅថ្ងៃទី ខែមីនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានរៀបចំដំណើរការប្រឡងជ្រើសរើសសិស្ស ចូលរៀនជំនាញវិជ្ជាជីវៈថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំ២០៤ ឆ្នាំ២០២៥ ដែលការប្រឡងនេះ មានបេក្ខជន បេក្ខនារីប្រមាណជាង ១ម៉ឺន៥២៨នាក់ ។ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ថ្លែងថា ការប្រឡងសិស្សចូលរៀនជំនាញវិជ្ជាជីវៈសុខាភិបាលថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រឆ្នាំនេះ...
ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ពីការសាងសង់កីឡដ្ឋានគោកធ្លក ដែលគ្រោងមានកៅអីអង្គុយទស្សនា ១ម៉ឺន ២ពាន់នាក់ មិនមែនជាការខ្ជះខ្ជាយឡើយ តែជាការរៀបចំនូវរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងចំនួនអ្នកទស្សនាជាក់ស្ដែង ទៅតាមការប្រកួតដែលអាចទាក់ទាញអ្នកទស្សនាតិច ឬច្រើន ក្នុងន័យស្វែងរកចំណូលទ្រទ្រង់ និងជំរុញការអភិវឌ្ឍ។ ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម បានប្រកាសពីការត្រៀមសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការរបស់សហព័ន្ធ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោមថវិកាជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) សរុបប្រមាណ ៤.៤លានដុល្លារអាមេរិក...
មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមលើការលក់ដែលអាចកើតមានតម្លៃជិត ៣ពាន់លានដុល្លារ នូវគ្រាប់បែក ឧបករណ៍កម្ទេច និងសព្វាវុធផ្សេងទៀតដល់អ៊ីស្រាអែល។ លទ្ធភាពនៃការលក់អាវុធនេះ ត្រូវបានជូនដំណឹងទៅសភា កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ដោយផ្នែកលើមូលដ្ឋានស្ថានភាពបន្ទាន់។ ដំណើរការនោះបានរំលងការអនុវត្តជាយូរមកហើយ ក្នុងការផ្ដល់ឲ្យប្រធាន និងសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភា និងព្រឹទ្ធសភានូវឱកាស ដើម្បីត្រួតពិនិត្យការលក់ និងសួរព័ត៌មានបន្ថែម មុនពេលធ្វើការជូនដំណឹងជាផ្លូវការទៅកាន់សភា។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ រដ្ឋបាលរបស់លោក...