អគ្គនាយកដ្ឋានកីឡា សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកក្រោមឱវាទ អគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិ ដែលកំពុងបំពេញការងារ នៅក្នុងពហុកីឡដ្ឋានជាតិ ក៏ដូចជាមហាជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នឹងត្រូវរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរាយ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អគ្គនាយកដ្ឋានកីឡាសូមផ្អាកការ “ចេញ-ចូល” ការធ្វើការ...
នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈមេធាវី អាណត្តិទី១៥ និងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ ដែលពិធីនេះប្រារព្ធឡើងនៅ “សហសាលឧត្តមភាព”នៃទីស្នាក់ការគណៈមេធាវី។ ឯកឧត្តម លី ច័ន្ទតុលា បានផ្តល់ជាអនុសាសន៍ និងសំណូមពរមួយចំនួនដល់សមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដើម្បីធានាប្រសិទ្ធភាពនៃការងារដូចជា ១. ត្រូវគាំទ្រដល់គោលនយោបាយ និងសហការជាមួយប្រធានគណៈមេធាវី ក្នុងទិសដៅលើកកម្ពស់ តម្លៃវិជ្ជាជីវៈ និងឧត្តមប្រយោជន៍ របស់វិជ្ជាជីវៈ។ ២. សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវី។...
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេស ចរណ៍អន្តរជាតិមួយគ្រឿង ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ផ្ទុកទេសចរបរទេសចម្រុះជាតិសាសន៍ជាងមួយពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅ ខេត្ដព្រះសីហនុ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលានេះ ។ នាវាទេសចរណ៍មួយនេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ដោយធ្វើដំណើរមកពីប្រទេសវៀតណាម និងបន្តដំណើរទៅប្រទេសថៃ នៅរសៀលថ្ងៃទី៣០ ខែតុលា នេះ ។...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជម្រាបជូនដល់អង្គប្រជុំ...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្រ្គោះជីវិតក្រោមម្លប់សន្តិភាព» ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំ នៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ក្នុងឱកាសអបអរសាទរខួប១ឆ្នាំនេះ នៃការបើកដំណើរការមន្ទីរពេទ្យ ឯកឧត្តសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ ចំពោះការខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព...
ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះមានទូក ង ចូលរួមប្រកួនប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ខណៈចំនួនប្រទីបមកពីតាមក្រសួង ស្ថាប័នក៏មានច្រើនជាងឆ្នាំមុន។ នាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានទូក...
ចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ ត្រូវបានក្រុមបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ(CCSA) ប្រទះឃើញពេលធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើង ជ្រុងខាងលិចនៃព្រះបរមរាជវាំង នៃក្រុងអង្គរធំ កាលពីថ្មីៗនេះ។ បុរាណវិទ្យា លោក សន ចាន់ថន បានឱ្យដឹងថា ចម្លាក់ទ្វារបាលធ្វើពីថ្មភក់ចំនួន១២ ត្រូវបានក្រុមអ្នកបុរាណវិទ្យា ធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវរចនាសម្ពន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។ បុរាណវិទ្យារូបនេះ ឱ្យដឹងទៀតថា ចម្លាក់បដិមាទ្វារបាលទី១២ ដែលទើបរកឃើញនេះ...
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ បានបន្ដដំណើរដល់ខេត្តស្វាយរៀង ដោយទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កាលពីចុងសប្ដាហ៍កន្លងទៅ មុនឈានដល់ពិធីបើកការប្រកួតជាផ្លូវការនាថ្ងៃទី៣០ ខែតុលាឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ពិធីរត់ភ្លើងគប់ នៅខេត្តស្វាយរៀងនេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមម៉ែន...
ខណៈទើបប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកចំនួន ៨គ្រឿង។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ២០២៥ខាងមុខ គ្រោងនឹងផលិតម៉ាស៊ីននេះប្រមាណជា ១,០០០គ្រឿងថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ឲ្យដឹងថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះ បង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់វិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយមានមុខងារសំខាន់ៗចំនួន ៦ មានដូចជា៖ ១. សេវាចុះឈ្មោះស្វែងរកការងារ ២. សេវាចុះឈ្មោះស្វែងរកបុគ្គលិក ៣....
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិននៅកម្ពុជា ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ លើការកំណត់កាលា- នុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និងការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងកម្មវិធីរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ចកម្មចិននៅកម្ពុជា នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ក្នុងភាពជាដៃគូសហការរបស់ស្ថាប័នទាំងពីរ បានឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នា...