ព័ត៌មាន
សភាពាណិជ្ជកម្មប៊ុលហ្គារី ស្វែងយល់ពីបរិយាកាសធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា
សភាពាណិជ្ជកម្មប៊ុលហ្គារី ស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព នៃបរិយាកាសធ្វើធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគ នៅកម្ពុជា ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ប៊ុលហ្គារី ឱ្យកាន់តែមានភាពប្រសើរឡើង។
លោកបណ្ឌិត Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥, លោកបណ្ឌិតបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលផ្តល់ការអនុញ្ញាតឱ្យរូបលោកបាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានធ្វើការកត់សម្គាល់ លើការយកចិត្តទុកដាក់ពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស។ បញ្ហានេះ លោកនឹងពាំនាំអំពីចំណុចវិជ្ជមាន និងសក្តានុពល នានារបស់កម្ពុជា ជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៊ុលហ្គារី នៅពេលដែលលោកធ្វើមាតុភូមិនិវត្តន៍។
ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត ដែលមានចំណាប់ អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការ ធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន ដែលសុទ្ធសឹងជាការងារស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Cambrew Ltd. ជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់សម្ព័ន្ធ Carlsberg Group ដឹកនាំដោយលោក Michiel Oerlemans នាយកគ្រប់គ្រងក្រុមហ៊ុន ដែលទើបមកបំពេញ ការងារនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីជម្រាបអំពី សាវតានៃការឈានជើងចូលទីផ្សារកម្ពុជា, បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម, ខ្សែសង្វាក់ផលិតកម្មភេសជ្ជៈរបស់ក្រុមហ៊ុន និងការ ចែកចាយលក់នៅក្នុងទីផ្សារ, ពិសេសគឺការធ្វើទំនើបកម្ម និងផែនការកំណែទម្រង់នានា ដើម្បីលើកកម្ពស់គុណភាព និងប្រជាប្រិយ ភាពផលិតផលរបស់ខ្លួន ក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែងជាដើម៕ អត្ថបទ៖ សុន រ៉ាឌី,











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព