ព័ត៌មាន
សម្តេច ម៉ែន សំអន លើកទឹកចិត្តដល់ពលរដ្ឋខ្មែរគាំទ្ររាល់សកម្មភាពរបស់ស្រ្តីដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅទូទាំងប្រទេស តារយៈប្រព័ន្ធ ZOOM ដែលមានសមាសភាពចូលរួមចំនួនជាង ១ពាន់នាក់ នាព្រឹថ្ងៃពុធ ១កើតខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ឆ្លៀតក្នុឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែង ពុំខ្លាចពីការនឿយហត់ បំពេញភារកិច្ចរបស់ខ្លួនរយៈពេលពេញកន្លងមក ដោយបានសហការយ៉ាងល្អ ដោយស្មារតី ឆន្ទះ ក្នុងការចូលរួមការងារសង្គម ព្រមទាំងចូលរួមដោះស្រាយលើបញ្ហាប្រឈម រហូតសម្រេចបាននូសមិទ្ធិផលគួរជាទីមោទនៈ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានធ្វើការផ្តាំផ្ញើរដល់នារី ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តអនុវត្តនូវទិសដៅ យុទ្ធសាស្ត្ររបស់ស្ថាប័នដែលបានដាក់ចេញ អនុវត្តនូវផែនការសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ឱ្យបានជោគជ័យ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពនិងសហការល្អផ្ទៃក្នុងក៏ដូចជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងរចនាសម្ព័ន្ធសមាគមនារីនិងពង្រីកសមាជិកសមាគមឱ្យបានច្រើន តារមយៈ ការរួមសហការគ្នា បំពេញការងារស្របតាមលក្ខន្តិកៈរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដែលបានកំណត់។
សម្តេចកិត្តិសង្គហបណ្ឌិត បានគាំទ្រ ជម្រុញ និងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរទាំងអស់គ្នា ពិសេស រាល់សកម្មភាពរបស់ស្រ្តី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដែលជាផលិតក្នុងស្រុក បញ្ឈប់ការប្រើប្រាស់ទំនិញថៃ ដើម្បីស្ថេរភាព និងវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាពផង និងជាការប្រុងប្រយ័ត្នចំពោះទង្វើអគតិដោយការប្រើប្រាស់សារជាតិបំផ្លាញសុខភាពផង៕








-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ