សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបានបន្តគិតគូរជានិច្ច ក្នុងការដំឡើងប្រាប់ឧបត្ថម្ភដល់អតីតយុទ្ធជន និងអតីតកងកម្លាំងគ្រប់ប្រភេទ ស្របទៅតាមស្ថានភាពជាក់ស្តែង និងទៅតាមលទ្ធភាពថវិកាដែលរដ្ឋមាន ខណៈគោលនយោបាយនេះនឹងធ្វើឡើងជារៀងរហូត ដោយគ្មានការរាថយនោះទេ គ្រាន់តែឆ្នាំខ្លះមានតិចឆ្នាំខ្លះមានច្រើនតែប៉ុណ្ណោះ។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលមិនដែលទុកអតីតយុទ្ធជនណាម្នាក់ចោល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់ និងអ្នកវិភាគមួយក្តាប់តូចថា ជាមនុស្សជើង១០ ភ្នែក៣ និងភ្នែក៥ ខណៈក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ អង្គុយតែរិះគន់រាជរដ្ឋាភិបាល ដើម្បីតែគេងចំណេញនយោបាយ,មានការគុំគួន និងច្រណែនឈ្នានីសជាដើមនោះ។ ការចំអកចំៗដល់ក្រុលក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ គឺបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី...
ជារៀងរាល់ឆ្នាំ ទៅតាមជំនឿរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋខ្មែរកាត់សែស្រឡាយចិន តែងនាំគ្នាទៅសែនកាត់ឆុង និងសែនសុំពរសុំជ័យលាភសំណាង នាឱកាសមុនពិធីបុណ្យសែនចូលឆ្នាំចិនចូលមកដល់។ ការសែនកាត់ឆុង និងសែនសុំពរសុំជ័យលាភសំណាងនេះ ភាគច្រើនពលរដ្ឋនៅរាជធានភ្នំពេញ ទៅធ្វើពិធីនេះនៅទីតាំងលោកតាព្រះចៅ ដែលស្ថិតនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ ការសែនកាត់ឆុង និងសែនសុំពរសុំជ័យលាភសំណាង បានធ្វើឱ្យសកម្មភាពនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ពិសេសនៅទីតាំងលោកតាព្រះចៅ មានភាពមមាញឹកជាខ្លាំង។ ជារៀងរាល់ថ្ងៃ ពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មនុស្សម្នាកកកុញចេញចូលនៅទីតាំងលោកតាព្រះចៅ ដោយម្នាក់មានភ្ជាប់ជាមួយរណ្ដាប់សែន មានទាំងផ្លែឈើ សាច់ជ្រូកបីជាន់ ពងទា និងមានទាំងអ្នកខ្លះនាំយកទាំងជ្រូកខ្វៃទៀតផង...
ខណៈដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ត្រូវបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះតទៅ កម្មករ កម្មការិនី និងសហជីពក្នុងវិស័យកាត់ដេរ បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការដឹងចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការយល់ដឹងសុខទុក្ខពិតប្រាកដ របស់កម្មករនិយោជិត។ ក្នុងបទសម្ភាសន៍ជាមួយក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ អ៊ិនវេសមេន ខេមបូ ហ្វេសិន ស្ថិតនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករានេះ កម្មករ កម្មការិនី បាននិយាយឲ្យដឹងថា...
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងកោតសរសើរថយន្តអគ្គិសនី អាយអន (AION) ដែល បង្ហាញថា ពិតជាល្អទាំងគុណភាព និងភាពស៊ីវិល័យ. លោកជំទាវ បានជំរុញឱ្យក្រុមហ៊ុនបន្តនាំចូលរថយន្តអគ្គិសនីទាំងអស់ ប្រកួតប្រជែងដោយស្មើភាពគ្នា ដោយទាមទារឱ្យប្រកួតប្រជែងក្នុងតម្លៃ និងសេវាកម្មឱ្យបានល្អ។ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរថយន្តទំនើបអគ្គិសនី ហែបទេក (HYPTEC) HT និង AION V ស៊េរីឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី១៨ ខែមករាកន្លងទៅ...
វិស័យចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានកំពុងវិវត្តន៍រីកច្រើន និងកំពុងកែប្រែឈានទៅចិញ្ចឹមជាលក្ខណៈឧស្សាហកម្មទំទើប ប្រកប ដោយអនាម័យ និងស្របតាមស្តង់ដារខ្ពស់ សម្រាប់ផ្គត់ផ្គង់សាច់ក្នុងស្រុកដែលមានគុណភាព និងកំពុងតម្រង់ទិសទៅរកទីផ្សារនាំចេញ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើកឡើងក្នុងសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម ជ្រូកនៅកម្ពុជា នេះថា ជុំវិញការចិញ្ចឹមសត្វជ្រូកនៅកម្ពុជា, នៅដើមឆ្នាំ២០២៤ អ្នកចិញ្ចឹមជ្រូកជួបឧបសគ្គបន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីរាជរដ្ឋា ភិបាលបានបិទផ្អាកបំណែកនៃសាច់បង្កក បានធ្វើឱ្យសកម្មភាពនៃការចិញ្ចឹមសត្វក្នុងស្រុក បានកម្រើកឡើងយ៉ាងផុលផុស និងបានជំរុញ ផ្គត់ផ្គង់ជំនួសការនាំចូលបានទាំងស្រុង ដែលនេះបានបង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃការចិញ្ចឹមសត្វក្នុងស្រុក។...
តបតាមការអញ្ជើញរបស់សមាគមន៍ប្រជាជនសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ទៅចូលរួមសាជាថ្មីក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៥ ។ សូមជម្រាបថាក្បួនដង្ហែរ «ឈីងហ្គេ» គឺជាក្បួនដង្ហែរធំមួយលំដាប់អន្តរជាតិ ដែលបើកឱកាសឱ្យបណ្ដាប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍ និងបង្ហាញពីមរតកវប្បធម៌ ផ្សារភ្ជាប់បេតិកភណ្ឌ វប្បធម៌តំណាងប្រទេសនីមួយៗ ជាពិសេសបង្ហាញពីភាពចម្រុះនៃការចូលរួមរបស់សហគមន៍ក្នុងតំបន់នានាផងដែរ។
ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចជាឯកច្ឆន្ទថាសំណើវិសោធនកម្មបទបញ្ជាផ្ទៃរបស់ព្រឹទ្ធសភា គឺស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកកនាំកិច្ចប្រជុំពេញអង្គជាមួយសមាជិក-សមាជិការ លើសំណើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា កាលពីសប្តាហ៍មុននាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥។ ក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យ និងសម្រេចជាឯកច្ឆន្ទថាសំណើវិសោធនកម្មបទបញ្ជាផ្ទៃរបស់ព្រឹទ្ធសភា គឺស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីស្នើធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត...
ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា អបអរសាទរចំពោះករសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ខណៈសមិទ្ធផលនេះ គឺបានចូលរួមចំណែកយ៉ាងធំធេងដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន។ -សម្ដេចធិបតី ហ៊ុន...
លោក Donald Trump បានប្រាប់ក្រុមអ្នកគាំទ្ររាប់ពាន់នាក់ថា លោកនឹងដឹកនាំក្នុងយុគសម័យថ្មីនៃវិបុលភាពរបស់អាមេរិក ស្របពេលលោកទទួលបានជ័យជម្នះនៅក្នុងសង្វៀននយោបាយទីក្រុង Washington មួយថ្ងៃមុនពេលលោកវិលត្រឡប់ទៅកាន់អំណាចវិញ ជាមួយផែនការរៀបចំឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយអន្តោប្រវេសន៍ និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា ថ្ងៃស្អែកនៅពេលថ្ងៃត្រង់ វាំងននត្រូវបិទស្របពេលការដួលរលំរយៈពេលបួនឆ្នាំរបស់អាមេរិក ហើយយើងចាប់ផ្តើមថ្ងៃថ្មីនៃកម្លាំង ភាពរុងរឿង សេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់អាមេរិក។ ការជួបជុំMake America Great Again Victory Rally របស់លោក Trump ធ្វើឡើងនៅទីលាន...