ព័ត៌មាន
សម្ដេចធិបតី៖ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់មិនទាន់ស្មើគ្នាទេ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង និងសម្រេចបាននូវសមិទ្ធិផលជាច្រើនលើការគ្រប់គ្រងគ្រោះមហន្តរាយ ប៉ុន្តែទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងកន្លងមក ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់មិនទាន់ស្មើគ្នាទេ។
សម្តេចធិបតីថ្លែងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងសន្និសីទ នៃភាគីអាត់ម៊ែរលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦តុលានេះ។
ដើម្បីឲ្យកិច្ចខិតខំប្រឹងប្រែងនៃការគ្រប់គ្រងគ្រោះមហន្តរាយ កាន់តែមានការអភិវឌ្ឍន៍ថែមទៀត សម្តេចធិបតីបានផ្តល់នូវចំណុចអាទិភាពគន្លឹះចំនួន៥ ៖ ត្រូវបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានដឹងជាមុន ពង្រឹងសមត្ថភាពព្យាករណ៍ឲ្យកាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតមានឡើងបន្តបន្ទាប់ ដូចជាបញ្ហាអាកាសធាតុ ជំងឺរាតត្បាតនៃគ្រោះមហន្តរាយ។ ការលើកកម្ពស់ភាពជាដៃគូ ពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីជំរុញឲ្យមាននវានុវត្តន៍ និងកៀរគរធនធាន។ ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត(AI) ឧបករណ៍ភូមិសាស្ត្រ និងការវិភាគទិន្នន័យ ដើម្បីបង្កើនភាពជាក់លាក់ និង ប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹង គ្រោះមហន្តរាយ។ ពង្រឹងទំនាក់ទំនងជាសកល តាមរយៈការកសាងភាពជាដៃគូរបស់អាស៊ានជាមួយនឹងស្ថាប័នអន្តរជាតិ ដូចជាការិយាល័យសហប្រជាជាតិដើម្បី បន្ថយហានិភ័យនៃគ្រោះហន្តរាយ ដើម្បីរៀបចំបង្កើតយុទ្ធសាស្ត្រ និង ការចែករំលែកចំណេះដឹងឧត្តមានុវត្តន៍ និងនវានុវត្តន៍អាស៊ានជាមួយតំបន់ផ្សេងទៀត ជាពិសេសការគ្រប់គ្រង ហានិភ័យគ្រោះមហន្តរាយតាម សហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងដែន៕ អត្ថបទ៖ មុត សុទ្ធ






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព