ព័ត៌មាន
មូលនិធិអភិវឌ្ឍន៏ជំនាញ ចំណាយថវិកាជាង ៣៤ លានដុល្លារ លើការបណ្តុះបណ្តាលជំនាញនៅកម្ពុជា
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មូលនិធិអភិវឌ្ឍន៍ជំនាញ SDF បានជំរុញអភិវឌ្ឍជំនាញ ដល់សិក្ខាកាមសរុបប្រមាណជាង ៤៥ ពាន់ នាក់ ទាំងការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍជំនាញមុនចូលបម្រើការងារ ដោយបានចំណាយថវិកាបណ្តុះបណ្តាលសរុបជាង ៣៤ លាន ដុល្លារអាមេរិក ក្នុងនោះថវិកា ៥៣% ជាបដិភាគរបស់ SDF ។
លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) នៅថ្ងៃទី១៤ ខែតុលា កន្លងមកនេះ បានទទួលជួប ពិភាក្សាការងារ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលចម្បងៗ របស់ SDF, ព្រមទាំងបញ្ហាប្រឈមក្នុងបេសកម្មអភិវឌ្ឍជំនាញនៅកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយដែលអាចពង្រឹង និងពង្រីកការ អភិវឌ្ឍជំនាញឱ្យកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្នុងជំនួបនោះលោកក៏បានសម្តែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅ ចំពោះ ADB សម្រាប់ការគាំទ្រជាបន្តបន្ទាប់ ទាំងផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសតាំងពីការចាប់ផ្តើមដំបូង របស់ មូលនិធិក្នុងគម្រោងសាកល្បង រហូតមកដល់ពេលបច្ចុប្បន្ន។
ក្រុមការងារបច្ចេកទេសរបស់ SDF ក៏បានបង្ហាញពីវឌ្ឍនភាពការងារ ក្រោមគម្រោងរបស់ ADB ដែលបានកំពុងអនុវត្តប្រកប ដោយប្រសិទ្ធភាព តាមផែនការដែលបានគ្រោងទុក ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់ SDF ដែលសម្រេចបានតាំងពីឆ្នាំ២០១៨ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលក្នុងនោះ SDF បានចូលរួមអភិវឌ្ឍជំនាញដល់សិក្ខាកាមសរុបប្រមាណជាង ៤៥ ពាន់នាក់ (ស្រ្តី៣៨%) ទាំងការអភិវឌ្ឍជំនាញបន្ថែម (upskilling) និងការអភិវឌ្ឍជំនាញមុនចូលបម្រើការងារ (pre-employment) ជាមួយ នឹងថ្លៃបណ្តុះបណ្តាលសរុបជាង ៣៤ លានដុល្លារអាមេរិក ដោយ SDF បានចូលរួមបដិភាគថវិកាប្រមាណ ៥៣% ក្នុងនោះមាន គម្រោងបណ្តុះបណ្តាលសរុបចំនួន ២០៩ គម្រោង ក្រោមភាពជាដៃគូសហការជាមួយរោងចក្រ សហគ្រាសធុនតូច មធ្យម និងធុនធំ សរុបចំនួន ៤៧៩ ស្ថាប័ន, សមាគមធុរកិច្ចចំនួន ២៥, និងគ្រឹះស្ថានបណ្តុះបណ្តាលទាំងរដ្ឋ ឯកជន និងអង្គការចំនួន៦៥។
គម្រោងបណ្តុះបណ្តាលដែលបានទទួលបានការគាំទ្រពី SDF ត្រូវបានវាស់វែងដោយសូចនាករជាក់លាក់ចំនួនបួន ដែល បង្ហាញពីការប្រមូល គ្រប់គ្រង និងបែកចែកមូលនិធិរបស់ SDF សម្រាប់ដោះស្រាយតម្រូវការអភិវឌ្ឍន៍ជំនាញរបស់វិស័យឯកជន បាន យ៉ាងមានប្រសិទ្ធភាព ក្នុងនោះអត្រាបញ្ចប់ការសិក្សាខ្ពស់ដល់ ៩៦%; អត្រាមានការងារធ្វើខ្ពស់ដល់ ៨៨%; អត្រាពេញចិត្តរបស់ ម្ចាស់រោចក្រ សហគ្រាសខ្ពស់ដល់ ៨៥%; និងប្រាក់ខែទទួលបានក្រោយ បញ្ចប់ការបណ្តុះបណ្តាលជាមធ្យម ខ្ពស់ជាងប្រាក់ខែ អប្បបរមាប្រមាណ ២០%។
លោក គី សុខគីម បានគូសរំលេចពីកម្មវិធីថ្មីចំនួន ៤ ដែល SDF ទើបដាក់ដំណើរការនាពេលថ្មីៗនេះរួមមាន៖ ១) កម្មវិធីជំនាញខ្ញុំ ការងារខ្ញុំ, ២) កម្មវិធីប័ណ្ណជំនាញ, ៣) កម្មវិធី iLead, និង៤) កម្មវិធីទទួលស្គាល់កម្រិតជំនាញដែលមានស្រាប់ (RPL) ដែលអាច ផ្តល់ការងាល្អក្នុងស្រុកជូនបងប្អូនទើបត្រឡប់ពីក្រៅប្រទេស និងគាំទ្រអ្នកប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើនផលិតភាព និងប្រាក់ចំណូល ព្រមទាំងផ្សារភ្ជាប់ MSMEs ជាមួយក្រុមហ៊ុនធំៗ ដើម្បីបង្កើនផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី,








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព