ព័ត៌មាន
សម្តេចធិបតី៖ កម្ពុជាប្តេជ្ញាខ្ពស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិពាក់ព័ន្ធ នឹងក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គ្រោះមហន្តរាយគ្រប់ទម្រង់បានបន្តជាបញ្ហាឥតឈប់ឈរសម្រាប់ប្រជាជាតិទាំងអស់ ហើយមិនថាតូចឬធំទេគ្រោះមហន្តរាយនេះ តែងបន្សល់ទុក្ខនូវភាពលំបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសង្គម។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជាសូមចិត្តយ៉ាងរឹងមាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និងដៃគូទាំងអស់ ដើម្បីពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា គ្រោះមហន្តរាយ ដូចជាគ្រោះរញ្ជួយដី ទឹកជំនន់ ព្យុះនានា បានបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និងការខូចខាតយ៉ាងដំណំ ហើយតាមទស្សនវិស័យរបស់កម្ពុជា យើងចាំបាច់ត្រូវបែងចែកឲ្យមានសកម្មភាពជួយសង្រ្គោះគ្រាមានគ្រោះមហន្តរាយនៅតាមទីប្រជុំជន និងតាមទីជនបទពិសេសពាក់ព័ន្ធនឹងទឹកជំនន់។
សម្តេចធិបតី បានលើកឡើងទៀតថា គ្រោះមហន្តរាយគ្រប់ទម្រង់បានបន្តជាបញ្ហាឥតឈប់ឈរសម្រាប់ប្រជាជាតិទាំងអស់ គ្រោះមហន្តរាយមិនថាធំ ឬតូចតែងបន្សល់ទុក្ខ នូវភាពលំបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសង្គម។ សម្តេចបានបន្តថាជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃអាកាសធាតុ គ្រោះមហន្តរាយក៏បានកំពុងកើតមានឡើងកាន់តែញឹកញាប់ កាន់តែធ្ងន់ធ្ងរ និងកាន់តែពិបាកស្មានផងដែរ។
យ៉ាងណាក៏ដោយនៅមុខចំពោះថ្នាក់រដ្ឋមន្រ្តីអាស៊ាន សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងរឹងមាំធ្វើការ យ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និងដៃគូទាំងអស់ដើម្បីពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយ និងជំរុញចក្ខុវិស័យឲ្យសហគមន៍អាស៊ានឆ្នាំ២០៤៥៕ អត្ថបទ៖ បាន ចក់





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព