កីឡាករប្រដាល់កំពូលទាំងពីររូប Manny Pacquiao និង Floyd Mayweather បានឈានដល់កិច្ចព្រមព្រៀងនឹងគ្នាផ្លូវការក្នុងការឡើងសង្វៀនតទល់គ្នាជាថ្មីនៅខែកញ្ញាឆ្នាំនេះ។ Manny Pacquiao វ័យ ៤៧ ឆ្នាំ និង Floyd Mayweather វ័យ ៤៨ ឆ្នាំ នឹងមានការប្រកួតដ៏អស្ចារ្យម្តងទៀតនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែកញ្ញា និងមានការផ្សាយផ្ទាល់នៅលើ...
ក្រុមសារិកាព្រៃ Newcastle បានបន្តដំណើរឡើងវគ្គ ១៦ ក្រុមចុងក្រោយដោយរលូនតាមរយៈជ័យជំនះជើងទីពីរ ក្នុងទឹកដីរបស់ខ្លួន ៣-២ លើ Qarabag និងសរុបទាំងពីរជើង ៩-៣។ ក្រុមរបស់លោក Eddie Howe បានកាន់ ៥ គ្រាប់ចំនេញពីការប្រកួតជើងទីមួយនៅទឹកដីអាស៊ែបៃសង់សប្តាហ៍មុន ខណៈជើងទីពីរនេះគេឃើញមានការផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងមួយចំនួន។ Anthony Gordon ដែលរកបានបួនគ្រាប់តែឯងកាលពីជើងទីមួយ ត្រូវបានទុកឱ្យសម្រាកនៅកៅអីបម្រុង។ Sandro Tonali...
(ភ្នំពេញ)៖ កីឡាករ សុខ លីមហេង នៅតែបង្ហាញភាពខ្លាំងដ៏លេចធ្លោ ដោយបានបន្តឈ្នះការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ។ នេះជាការគ្រងជើងឯក៦សម័យកាលរបស់កីឡាកររូបនេះ យកឈ្នះកីឡាករ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ក្នុងពិធីបិទការប្រកួត លោក សេក សុភ័ក្រ្ត អគ្គលេខាធិការ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ឆ្នាំ២០២៥...
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងបន្ដការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ចំនួន ២គូ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ និងក្រុម ISI ដង្កោសែនជ័យ ត្រូវស្វាគមន៍ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន។ នេះគឺជាការប្រកួតដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រក្នុងវគ្គដ៏សំខាន់ ទោះបីក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ហាក់មានប្រៀបលើគូប្រជែង តែក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
កីឡាការិនីវាយកូនបាល់អាមេរិក Jessica Pegula មានការប្រកួតដ៏អស្ចារ្យនៅវគ្គផ្តាច់ព្រ័ត្រក្រោយយកឈ្នះកីឡាការិនីអ៊ុយក្រែន Elina Svitolina ៦-២ និង ៦-៤ គ្រងជើងឯកកម្មវិធី Dubai Tennis Championship នៅអារ៉ាប់រួម។ Jessica Pegula ដែលនឹងឈានចូលវ័យ ៣២ ឆ្នាំនៅថ្ងៃអង្គារស្អែកនេះ បានក្លាយជាកីឡាការិនីវ័យចំណាស់បំផុតទីពីរដែលឈ្នះជើងឯកនៅទីនេះ បន្ទាប់ពីមិត្តរួមជាតិអាមេរិក Venus Williams ឈ្នះកាលពីឆ្នាំ ២០១៤ ក្នុងវ័យ...
ក្រុមបាល់ទាត់អង្គរថាយហ្គឺរ បានយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ យ៉ាងចាស់ដៃ ដោយលទ្ធផល ៧-១ ក្នុងជំនួបបញ្ចប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដើម្បីរក្សាតំណែងលេខ៣ ខណៈណាហ្គាវើលដ៏ បន្ដឈរលេខ៤ ក្រោយយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ២-០។ សម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ កាលពីថ្ងៃអាទិត្យកន្លងទៅ អង្គរថាយហ្គឺរ បាននាំមុខក្រុមភ្ញៀវ ២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Yasuoka Takuto នៅនាទី២១ និងកីឡាករ Masutani Takara នៅនាទី៣៣ មុនកីឡាករ Tomoki Taniguchi រកបាន ១គ្រាប់ឲ្យកងយោធពលខេមរភូមិន្ទុ...
ការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល២០២៥-២០២៦ ត្រូវបញ្ចប់ដំណាក់កាលទី១នៅចុងសប្ដាហ៍នេះហើយ ខណៈដែលពេលនេះអ្នកគាំទ្របាល់ទាត់ជាតិកំពុងតែតាមដានថាតើក្លឹបបាល់ទាត់វិសាខា បន្តស្ថិតនៅតំបន់៦ក្រុមលើគេ រឺអឹមអូអាយ កំពង់ដេវ៉ា ឡើងមកតំបន់នេះវិញ។ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្កាវើលដ៍ និងក្លឹបបាល់ទាត់បឹងកេត ធានាកៅអីក្នុងតំបន់៦ក្រុមលើគេរួចរាល់ហើយ នៅឡើយវិសាខា និងអឹមអូអាយកំពង់ដេវ៉ា ដែលត្រូវប្រជែងជាមួយគូប្រកួតផ្សេងគ្នា។ ថ្ងៃសៅរ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្លឹបបាល់ទាត់វិសាខា ត្រូវស្វែងរកពិន្ទុ ជាមួយភ្នំពេញក្រោនដែលត្រូវការពិន្ទុប្រជែងជើងឯកជាមួយព្រះខ័នរាជស្វាយរៀង...
ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៥គីឡូម៉ែត្រ រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នឹងត្រឡប់មកវិញជាថ្មី នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងប្រព្រឹត្តទៅ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព»។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងជំនួបពិភាក្សាជាមួយអាជ្ញាធរខេត្ត និងក្រុមការងារពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យការងារ នៅប្រាសាទភ្នំជីសូរ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ស៊ុត ខុន...
Newcastle United រកបានជ័យជំនះយ៉ាងធំធេង និងកក់ក្តៅមុនត្រលប់មកទឹកដីរបស់ខ្លួនវិញក្រោយយកឈ្នះនៅទឹកដី Qarabag ៦-១ ជើងទីមួយវគ្គ Play-Off រកកៅអីវគ្គ ១៦ ក្រុមចុងក្រោយ Champions League។ ខ្សែប្រយុទ្ធស្លាប Anthony Gordon រកបានដល់ទៅបួនគ្រាប់ម្នាក់ឯងក្នុងការប្រកួតនេះ ពោលគឺគ្រាប់ដំបូងកើតឡើងតាំងពីនាទីទី ៣ មុនពេលដែលខ្សែការពារ Malick Thiaw រកបានគ្រាប់នាំមុខ ២-០ នៅនាទីទី ៨។...
ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior ស៊ុតគ្រាប់បាល់ជ័យជំនះយ៉ាងអស្ចារ្យឱ្យ Real Madrid យកឈ្នះនៅទឹកដី Benfica ១-០ ជើងទីមួយវគ្គ Play-Off។ ក្រុមទាំងពីរបានមកជួបគ្នានៅវគ្គ Play-Off នេះ បន្ទាប់ពី Benfica យកឈ្នះ Real Madrid ៤-២ នៅប្រកួតចុងក្រោយនៃដំណាក់កាលប្រកួតលីគ។ ក្រោយការចាប់ផ្តើម ក្រុមទាំងពីរក៏ត្រូវជួបគ្នាម្តងទៀត តែលើកនេះមិនមានគ្រាប់បាល់ច្រើនដូចមុនឡើយទោះបីឱកាសជាច្រើនកើតឡើងតែធ្វើមិនបានសម្រេច ជាពិសេសអ្នកចាំទី Anatoliy...