ក្រោយការប្រកួតបញ្ជប់ដោយជោគជ័យ អស់រយៈពេល២ថ្ងៃ ការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងថា មន្រ្តីជំនាញគុនល្បុក្កតោត្រូវបន្តដុសខាត់បច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ នៅតាមបណ្តារាជធានីខេត្តនានា ដើម្បីពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេស។ នេះជាការលើកឡើងរបស់ឯកឧត្តម ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីថ្មីៗនេះ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ាត់...
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥-២៦ ដោយត្រូវជួបក្រុមបឹងកេត បន្ទាប់ពីពួកគេ បានវាយបកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៨។ ក្រោយភ្លាត់ចាញ់ក្រៅដី ២-១ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន ជាមួយការលេងដាក់សម្ពាធលើគិរីវង់សុខសែនជ័យ តាំងពីចាប់ផ្ដើមវគ្គទី១ រហូតរកបាន...
ត្រឡប់មកសប្តាហ៍ថ្មី កាន់តែពិសេសពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី២១ និងទី២២ ខែមីនា ឆ្នាំ២០២៦ ទីតាំងនៅស្រុក សូទ្រនិគម ខេត្តសៀមរាប។
ក្រុមការពារតំណែងជើងឯក Paris Saint Germain បានធានាជ័យជំនះជើងទីមួយរបស់ខ្លួន ៥-២ មិនឱ្យភ្លាត់នៅជើងទីពីរនេះ និងថែមទាំងបន្តយកឈ្នះនៅទឹកដី Chelsea ៣-០ បន្ថែមទៀត បន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយតាមរយៈជ័យជំនះទាំងពីរជើង ៨-២។ កាន់បីគ្រាប់ចំណេញពីជើងទីមួយ ក្រុមរបស់លោក Luis Enrique នៅតែមានប្រៀបជើងទីពីរនេះនៅពេល Kvicha Kvaratskhelia រកបានគ្រាប់នាំមុខតាំងពីនាទីទី ៦ មុនពេលដែល Bradley...
ក្រុមកាំភ្លើងធំ Arsenal បានបន្តដំំណើរយ៉ាងរលូននៃភាពជោគជ័យរបស់ខ្លួនរដូវកាលនេះតាមរយៈជ័យជំនះ ២-០ លើក្រុមភ្ញៀវ Bayer Leverkusen និងសរុបទាំងពីរជើង ៣-១ ឡើងវគ្គ ៨ ក្រុមចុងក្រោយ។ ក្រុមទាំងពីរចាប់ផ្តើមការប្រកួតនៅជើងទីពីរនេះស្មើគ្នា តាមរយៈលទ្ធផលស្មើ ១-១ នៅទឹកដីអាល្លឺម៉ង់។ ក្រុមរបស់លោក Mikel Arteta មិនបណ្តោយឱ្យ Leverkusen ធ្វើព្យុះភ្លៀងបានឡើយនៅកីឡដ្ឋាន Emirate របស់ខ្លួន មុនពេលរកបានគ្រាប់នាំមុខ ១-០...
ការប្រកួតបាល់ទាត់ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ នឹងត្រឡប់មកវិញ នាខែមេសាខាងមុខ ក្រោយទទួលជោគជ័យក្នុងការរៀបចំលើកដំបូង កាលពីឆ្នាំ២០២៤ ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង កាលពីថ្មីៗ។ ប្រភពដដែលបន្ដថា ការប្រកួតរដូវកាលថ្មី ផ្នែកបាល់ទាត់នារី ប្រចាំខេត្តស្វាយរៀងនេះ ចាប់ផ្ដើមទទួលពាក្យក្រុមចូលរួមពីថ្ងៃជូនដំណឹង ដល់ដំណាក់ខែមីនា ឆ្នាំ២០២៦។ ចំពោះលក្ខខណ្ឌចូលរួម កីឡាការិនីទាំងអស់ ត្រូវមានសញ្ជាតិខ្មែរ និងអាយុ ១៤ឆ្នាំឡើងទៅ ពិសេសកីឡាការិនីត្រូវមានទីកន្លែងកំណើត នៅខេត្តស្វាយរៀង ឬកីឡាការិនី ដែលមានទីលំនៅ ឬអាស័យដ្ឋានបច្ចុប្បន្ននៅខេត្តស្វាយរៀង...
ខ្សែប្រយុទ្ធបារាំង Kylian Mbappe នឹងមានមុខសម្រាប់ការប្រកួតជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយ Champions League ពេល Real Madrid ទៅទឹកដី Manchester City ខណៈ Jude Bellingham បន្តអវត្តមានតែរួមដំណើរជាមួយក្រុមទៅទឹកដីអង់គ្លេស។ កីឡាករបាំរាំងវ័យ ២៧ ឆ្នាំ Mbappe មានបញ្ហាជង្គង់ឆ្វេង និងបានអវត្តមានពីការប្រកួតនានារបស់ Real Madrid...
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចតែងតាំងលោក Li Huanning ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយការចែកផ្លូវជាមួយលោក Li Jun កាលពីថ្មីៗ។ ជាមួយការផ្លាស់ប្ដូរគ្រូថ្មីនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតគ្រូមុន បានរួមចំណែកអភិវឌ្ឍន៍ និងកសាងនូវសមិទ្ធផលជាច្រើន សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា។ យ៉ាងណាការនាំចូលគ្រូបង្វឹកថ្មី ដែលគេស្គាល់បុគ្គលសម្បូរដោយបទពិសោធន៍ និងធ្លាប់ដឹកនាំក្រុមជាច្រើនក្នុងតំបន់អាស៊ាន នឹងអាចជួយអភិវឌ្ឍន៍ និងដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឆ្ពោះទៅសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ យោងតាមប្រវត្តិបុរសជនជាតិចិនលោក Li Huanning ធ្លាប់ដឹកនាំក្រុមជាច្រើន ទាំងជម្រើសជាតិ និងក្លិប ដោយលោកបានផ្ដើមអាជីពដំបូង ដឹកនាំក្រុមយុវជនសៀងហៃ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ មុនដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ...
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦ត្រូវបានអ្នកជំនាញគុនល្បុក្កតោចាត់ទុកថាជាការជួបជុំរបស់អ្នកជំនាន់ក្រោយនេះ ដើម្បីបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នូវក្បាច់គុនព្រឹលឹងវប្បធម៌ខ្មែរមួយនេះឱ្យរស់នៅជានិច្ច។ នេះជាការលើកឡើងរបស់អ្នកជំនាញ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅក្នុងពិធីបើកជាផ្លូវការ ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត សេង ប៊ុនសុង ប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ...
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍ផ្លូវការរបស់ខ្លួនជុំវិញការប្រកួតជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីខ្សែការពារ មុត សត្យា បានធ្វើឱ្យមានកំហុសប្រើកែងទៅលើកីឡាករ ព្រះខ័នរាជ Conor Jon Shield រហូតមានរបួសស្នាម។ ក្នុងសេចក្ដីថ្លែងការណ៍ ប្រធានក្លឹបអង្គរថាយហ្គឺរ លោក អាគីហ៊ីរ៉ូ កាតុ បានធ្វើការសុំទោសចំពោះទង្វើដែលមិនអាចទទួលយកបានរបស់កីឡាករ មុត សត្យា ហើយបានសុំការអភ័យទោសដោយស្មោះអស់ពីចិត្ត...