ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានបន្ថែមកីឡាករបរទេស ៣រូប ខណៈម្នាក់ជាអតីតសមាជិកចាស់របស់ខ្លួន ដើម្បីត្រៀមជួបក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាដើមខែមីនា ឆ្នាំ២០២៦ខាងមុខ។ ក្នុងចំណោមសមាជិកថ្មីទាំង ៣រូប ដែលភ្នំពេញក្រោន ទើបប្រកាសកាលពីចុងសប្ដាហ៍កន្លងទៅ រួមមានខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hryshyn ដែលកីឡាករវ័យ ៣១ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្រុមសិង្ហក្រហមម្ដងរួចមកហើយ កាលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ មុនចាកចេញទៅលេងឲ្យក្លិប ២ទៀត...
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ២-១ នៅចុងម៉ោង ដើម្បីបង្កើតគម្លាតនាំមុខ ៥ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្នុងសប្ដាហ៍ទី២១ នៃលីគកំពូលកម្ពុជា ហើយបើកផ្លូវឲ្យក្រុមបឹងកេត ធានាកៅអី ៦ក្រុមកំពូលតារាង(Top-6) ជាផ្លូវការ ទោះបីចាញ់ម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ កាលពីចុងសប្ដាហ៍កន្លងទៅក្ដី។ សម្រាប់ជំនួបដ៏តានតឹងនៅកីឡដ្ឋានវិសាខា កីឡាករ Shields Connor Jon បានរកគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី១៨...
ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ ខណៈក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសមាគមក្លឹបចូលរួមទាំង៩។ ក្រោយបញ្ចប់ការប្រកួតកាលពីម្សិលមិញ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ជាលទ្ធផលបច្ចេកទេស ក្រសួងការពារជាតិ ឈរនៅលេខ១ ដណ្តើមបានមេដាយសរុប៧គ្រឿង (មាស៤ ប្រាក់២ និងសំរឹទ្ធ១) ក្រសួងមហាផ្ទៃ លេខ២ មេដាយសរុប ៤គ្រឿង (មាស១ ប្រាក់២...
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៤ ឆ្នាំ២០២៦ បានត្រឡប់មកវិញហើយ ដោយកំពុងដំណើរការប្រកួតជម្រុះ ដើម្បីស្វែងរកក្រុមខ្លាំងៗឡើងទៅវគ្គ Knock-Out ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center។ យោងតាមតំណាងក្រុមហ៊ុន T.Y Media ដែលជាអ្នកផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា រដូវកាលថ្មីនេះ មានក្រុមចូលរួមប្រកួតរហូតដល់ ៤៧៧នាក់ ពោលគឺមានការកើនឡើងជិត ១៣០ក្រុម បើធៀបកាលពីរដូវកាលមុន ។ នេះគឺជាសញ្ញាណមួយដ៏ល្អ សម្រាប់ភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយក៏ជាឱកាសសម្រាប់ការចម្រាញ់ធនធានកីឡាករជំនាន់ថ្មី សម្រាប់បន្ដវេនក្នុងវិស័យកីឡាទំនើបមួយនេះផងដែរ។ ប្រភពដដែលបន្ដថា...
ក្លឹបបាល់ទាត់ភ្នំពេញ នៅតែបង្កើតភាពរីករាយឱ្យអ្នកគាំទ្ររបស់ខ្លួននៅនាទីចុងក្រោយ ដោយ បង្កើតភាពអស្ចារ្យពេលការប្រកួតហៀបនឹងចប់ទៅហើយ រកបានគ្រាប់បាល់ជ័យជំះ ឈ្នះណាហ្កាវើល ២ទល់១ យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។ ជំនួបនេះជិតចប់ វគ្គទី១ នាទីទី៤៤ ណាហ្កាវើលដ៍បើកការនាំមុខម្ចាស់ផ្ទះ ១ទល់០ មុនដោយគ្រាប់បាល់របស់កីឡាករ Lucas Henrique Venuto ។ លុះនៅនាទី៧០ ភ្នំពេញក្រោនតាមស្មើវិញ ពេលដែលកីឡាករ DYER MOSES...
ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន នៅត្រឹមសប្ដាហ៍ទី២០ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ដោយលទ្ធផល ១-០ នៅចុងម៉ោង ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ធ្លាប់យកឈ្នះ ៦-១ កាលពីជើងទី១ នៅទឹកដីក្រុមដំរីជ័យ តែការអវត្តមានកីឡាករសំខាន់មួយចំនួន បានធ្វើឲ្យក្រុមលោក Matthew Mcconkey ពិបាកក្នុងការប្រជែង ៣ពិន្ទុពីក្រុម ISI ដង្កោសែនជ័យ ដ្បិតការប្រកួតត្រូវចំណាយពេលជិត ១០០នាទី ទើបមានគ្រាប់បាល់កើតឡើង ដែលធ្វើសម្រេចដោយកីឡាករ Odawara Takashi នៅនាទី៩០+៥។ ជ័យជម្នះដ៏តានតឹងនេះ...
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ទាំងការរៀបចំ និងកំណើនសមិទ្ធផលបច្ចេកទេសកីឡាករចូលរួម ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅភ្នំបាសិត សម្រាប់វិញ្ញាសាកង់ភ្នំ និងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសាកង់គួរ។ ពិធីបិទការប្រកួតបានធ្វើឡើងក្រោមអធិបតីឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា...
ក្រុមបាល់ទាត់ Manchester City បានឈានឡើងវគ្គផ្តាច់ព្រ័ត្រពានកម្រិតទីបីអង់គ្លេស EFL Cup ជាលើកដំបូងតាំងពីឆ្នាំ ២០២១ ក្រោយយកឈ្នះ Newcastle ៣-១ ជើងទីពីរ និងសរុបទាំងពីរជើង ៥-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តាមពីក្រោយពីរគ្រាប់ពីបរាជ័យជើងទីមួយទឹកដីខ្លួនឯក ២-០ Newcastle ត្រូវការប្រកួតអស្ចារ្យមួយនៅជើងទីពីរ នៅទឹកដី Etihad នេះ តែអ្វីៗកាន់តែអាក្រក់នៅពេល Omar Marmoush រកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះតាំងពីនាទីទី...
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ព្រមទាំងក្រុមលេខ៣ និងលេខ៤ ឆ្នាំចាស់ បឹងកេត និងវិសាខា បានដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយទម្លាក់ក្រុមឡើងមកពីថ្នាក់ខេត្តរៀងៗខ្លួន ជាមួយការស៊ុតបញ្ចូលទីសរុបទាំង ២ជើងចំនួន ៤៥គ្រាប់។ សម្រាប់ភ្នំពេញក្រោន គឺបានបន្ដយកឈ្នះក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ១០-០ ក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ។ ១០គ្រាប់របស់ក្រុមជើងឯកឆ្នាំចាស់នេះ...
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Lion City Sailors របស់ប្រទេសសិង្ហបុរី នាវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEN Club Championship Shopee Cup 2025/26 ពូលB ដែលជាជំនួបដ៏សំខាន់ ដោយក្រុមតំណាងកម្ពុជា ត្រូវការជ័យជម្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីល្ងាចថ្ងៃពុធកន្លងទៅ លោក Matthew Mcconkey គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ ក្នុងការតតាំងជាមួយក្រុមខ្លាំងសិង្ហបុរី...