សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សម្រាប់ការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា ក្រៅពីរបូតកៅអី Top-6 ពួកគេក៏កំពុងប្រឈមធ្លាក់ទៅបាតតារាងផងដែរ បន្ទាប់ពីចាញ់ ៧ប្រកួតជាប់ៗគ្នា ក្នុងចំណោមបរាជ័យទាំង ១៣ប្រកួត នារដូវកាលឆ្នាំ២០២៥/២៦។ សម្រាប់ប្រកួតចុងក្រោយ ទល់នឹងក្រុមម្ចាស់ផ្ទះ ឡាយហ្វខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅ កងយោធពលខេមរភូមិន្ទ បានបរាជ័យ ក្នុងលទ្ធផល ៣-១ ។ នេះជាការបរាជ័យលើកដំបូង ក្នុងប្រវត្ដិជួបគ្នា ៣ដងក្នុងរដូវកាលនេះ បន្ទាប់ពីជើងទី១ ក្រុមលោក ភា សុភ័ក្ដ្រា បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ...
អត្តពលិកស៊ុយអែត Mondo Duplantis ជាថ្មីម្តងទៀតបានបំបែកកំណត់ត្រាលោតបានខ្ពស់បំផុតនៅវិញ្ញាសាលោកកំពស់ដោយប្រើថ្នោលនៅក្នុងព្រឹត្តិការណ៍ប្រកួត Mondo Classic ក្នុងទឹកដីរបស់ខ្លួន។ ម្ចាស់មេដាយមាសអូឡាំពិក និងជាជើងឯកពិភពលោករូបនេះ មិនមានឧបសគ្គអ្វីទាំងអស់ក្នុងការលោតបានកំពស់ខ្ពស់បំផុតជាកំណត់ត្រារបស់ខ្លួន ៦.៣១ ម៉ែត្រ ពោលគឺចាប់ផ្តើមការលោតដំបូងកំពស់ ៥.៦៥ ម៉ែត្រ លើកទីពីរ ៥.៩០ ម៉ែត្រ លើកទីបី ៦.០៨ ម៉ែត្រ និងលើកទីបួន ៦.៣១ ម៉ែត្រដោយជោគជ័យ។ នេះជាលើកទី ១៥...
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសជូនដំណឹងដល់ក្រសួង រាជធានី-ខេត្ត សមាគម-ក្លឹបកីឡាវាយកូនបាល់ទាំងអស់ថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ។ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគូសបញ្ជាក់ថា តាមផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ចំពោះការប្រកួតកម្រិតខ្ពស់ថ្នាក់ជាតិនេះ សហព័ន្ធត្រៀមរៀបចំវិញ្ញាសាចំនួន៤ រួមមាន៖ វាយឯកត្តជនបុរស-នារី វាយគូបុរស និងវិញ្ញាសាយុវជនអាយុក្រោម១៨ឆ្នាំ។ ចំពោះការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតរបស់សមាគម-ក្លឹបនានាគ្រោងនឹងបញ្ចប់នាថ្ងៃទី១៤ ខែមីនាខាងមុខ។...
នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ហ្វ្រីស្តាយល៍ ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីរកកៅអីទៅកាន់ជើងឯកពិភពលោកឆ្នាំ២០២៦។ នេះបើយោងតាមការផ្សព្វតាមផេកហ្វេសប៊ុកផ្លូវការរបស់សមាគមបាល់ទាត់ហ្វ្រីស្តាយស៍ពិភពលោក (World of Freelstyle Football)។ ប្រភពដដែលបានបញ្ជាក់ថាអ្នកលេងបាល់ទាត់ហ្វ្រីស្តាយល៍ជាច្រើនរូបមកពីទូទាំងតំបន់អាស៊ី ប៉ាស៊ីហ្វិក នឹងមកកាន់ព្រះរាជជាណាចក្រកម្ពុជាដើម្បីប្រកួតប្រជែងបាល់ទាត់បែបសិល្បៈនេះ នៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ០២៦ នៅ King’s School, Vattanacville រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ នឹងប្រកួតប្រជែងលើវិញ្ញាសា 1×1...
រដ្ឋមន្ដ្រីក្រសួងកីឡាប្រទេសអ៊ីរ៉ង់លោក Ahmad Donyamali បានបញ្ជាក់ថា អ៊ីរ៉ង់មិនអាចចូលរួមប្រកួតបាល់ទាត់ពិភពលោក២០២៦បានទេ បន្ទាប់ពីសហម្ចាស់ផ្ទះអាមេរិក រួមជាមួយអ៊ីស្រាអែលបើកការវាយប្រហារទៅលើអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei។ View post ប្រាប់ទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា”ដោយចាត់ទុកថារបបនេះសម្លាប់មេដឹកនាំរបស់យើង ក្រោមកាលៈទេសៈនេះ យើងមិនអាចចូលរួមប្រកួតបាល់ទាត់ពិភពលោកបានទេ។ បាល់ទាត់ពានរង្វាន់ពិភពលោក នឹងត្រូវធ្វើនៅអាមេរិក ម៉ិចស៊ិក និងកាណាដា ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។...
ក្រុមបាល់ទាត់បឹងកេត បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយបន្ដយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២-០ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ កាលពីរាត្រីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ ជំនួបកាត់សេចក្ដីនេះ កីឡាករ Thomas Scott បានរកគ្រាប់បាល់នាំមុខឲ្យនាគខៀវបឹងកេត ១គ្រាប់មុន តាមរយៈការស៊ុតពីចម្ងាយ នៅនាទី៣០ ហើយលទ្ធផលនេះ បានអូសបន្លាយរហូតដល់ចុងវគ្គទី២...
អតីតក្រុមជើងឯក ៣សម័យជាប់គ្នា វិសាខា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយយកឈ្នះក្រុមណាហ្គាវើលដ៏ រហូតដល់ ៤-០ ក្នុងជំនួបជើងទី២ ផ្ទុយពីកាលពីជើងទី១ ដែលក្រុមទាំងពីរស្មើគ្នា ២-២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ សម្រាប់ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានវិសាខា ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធ តាំងពីដើមវគ្គ តែបានអូសបន្លាយរហូតដល់ចុងវគ្គទី១ ទើបកីឡាករ Pavle...
ទស្សនិកជននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស។
ក្រុមអង់គ្លេសសារិកាព្រៃ Newcastle បានបាត់បង់ជ័យជំនះគួរឱ្យសោកស្តាយនៅចុងម៉ោងទល់នឹង Barcelona ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ Champions League នៅពេល Lamine Yamal ស៊ុតបញ្ចូលទីបាល់ពិន័យ ១១ ម៉ែត្រតាមស្មើ ១-១ ចុងម៉ោង។ Newcastle United អាចនិយាយបានថាជាក្រុមមានប្រៀបលើក្រុមភ្ញៀវ Barcelona តាមរយៈឱកាសរបស់ពួកគេ មួយលើកជាពីរលើក។ ការប្រកួតបានរក្សាភាពស្ងៀមស្ងាត់ស្ទើពេញ ៩០ នាទី...
កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ ៥ នាក់ត្រូវបានរដ្ឋាភិបាលអូស្រ្តាលីយល់ព្រមផ្តល់ទិដ្ឋាការការពារបន្តស្នាក់នៅប្រទេសអូស្រ្តាលី បន្ទាប់ពីពួកគេបានស្វែងរកសិទ្ធិជ្រកកោនដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបាននិយាយថា ប្រសិនបើប្រទេសអូស្ត្រាលី មិនផ្តល់សិទ្ធិជ្រកកោនឱ្យក្រុមបាល់ទាត់ជម្រើសជាតិនារីអ៊ីរ៉ង់ទេ នោះសហរដ្ឋអាមេរិកនឹងត្រៀមទទួលពួកគេ។ ការលើកឡើងនេះកើតឡើង បន្ទាប់ពីកីឡាការិនីអ៊ីរ៉ង់បានបដិសេធមិនច្រៀងភ្លេងជាតិ ក្នុងការប្រកួតបាល់ទាត់នារីពានរង្វាន់ទ្វីបអាស៊ី២០២៦ (AFC Women Asian Cup) ដែលអូស្ត្រាលីជាម្ចាស់ផ្ទះ។ សកម្មភាពនេះត្រូវបានមើលថាជាការប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ហើយមានការព្រួយបារម្ភថា ពួកគេអាចប្រឈមគ្រោះថ្នាក់ ប្រសិនបើត្រូវត្រឡប់ទៅប្រទេសវិញ។ សារព័ត៌មានអ៊ីរ៉ង់បានចុះផ្សាយថា កីឡាការិនី ៥ រូបដែលទទួលបានទិដ្ឋាការនោះរួមមាន៖...