កម្ពុជាក្នុងនាមម្ចាស់ផ្ទះរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០» បានជំរុញបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ប្រើប្រាស់យន្ដការកីឡា ដើម្បីលុបបាត់នូវជម្លោះ និងវិវាទផ្សេងៗ ហើយបង្កើតបាននូវសន្ដិភាព និងការអភិវឌ្ឍវិស័យកីឡាក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកសិក្ខាសាលា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយសិក្ខាសាលានេះ...
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងភាពទាក់ទាញក្នុងការប្រកួតខែទី២ នៃព្រឹត្តិការណ៍កីឡាប្រដាល់សកលអាជីព Dragon the Golden Ring សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្ដេជ្ញានឹងបន្ដរៀបចឲ្យកាន់តែល្អ ពិសេសផ្ដោតការចាប់គូកីឡាករ-កីឡាការិនីជម្រើសជាតិ ទល់នឹងកីឡាករបរទេសកាន់តែច្រើន ដើម្បីបង្កើនភាពទាក់ទាញផង និងដុសខាតសមត្ថភាពពួកគេត្រៀមការប្រកួតអន្ដរជាតិផង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលអាជីពខែទី២ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ។ ការណ៍នេះ សម្រាប់ការប្រកួតខែទី៣ នាចុងខែមេសាខាងមុខ សហព័ន្ធនឹងសម្រិតសម្រាំងគូប្រកួតកាន់តែជក់ចិត្ត ពិសេសគូជម្រើសជាតិប៉ះបរទេស ទាំងបុរស និងនារីតែម្ដង។ ឯកឧត្តមបន្ដថា...
កម្ពុជាកំពុងត្រៀមកីឡាករ កីឡាការិនីជាសិស្ស-និស្សិតលើ៨ប្រភេទកីឡាត្រៀមចូលរួមប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ (The 22 ASEAN University Games) នាខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ខណៈកម្ពុជាក៏ត្រៀមបញ្ជូនក្រុមប្រតិភូ អត្តពលិក សិល្បករ សិល្បការិនីចូលរួមប្រកួត និងសម្តែងបង្ហាញសិល្បៈវប្បធម៌ ក្នុងពិធីទទួលទង់បន្តវេនធ្វើម្ចាស់ផ្ទះ នៅកម្ពុជា នាឆ្នាំ២០២៨ខាងមុខ។ នេះការគូសបញ្ជាក់របស់ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន...
ក្លិបព្រះខ័នរាជស្វាយរៀង បានដាក់សំបុត្រទស្សនាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 ដែលត្រូវជួបក្រុម Manilia Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខហើយ ដោយរក្សាតម្លៃសំបុត្រធម្មតា ៨ពាន់រៀលដដែល។ បន្ទាប់ពីយកឈ្នះក្រុមរួមជាតិភ្នំពេញក្រោន នៅវគ្គ ៨ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប្រកួត ២ជើង ទល់នឹងក្រុម Manilia Digger ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយជើងទី១ ត្រូវប្រកួតនៅទឹកដីកម្ពុជា នាពហុកីឡដ្ឋានជាតិមរតកតេជោ...
ព្រឹត្តិការណ៍រួមបញ្ចូលគ្នាធំៗចំនួន២ ការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ ពុកម៉ែ បងប្អូននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
ខ្សែប្រយុទ្ធ Liverpool, Mohamed Salah ទំបំផុតបានសម្រេចចិត្តប្រកាសចាកចេញពីក្លិបហើយនៅដំណាច់រដូវកាលនេះ ក្រោយចំណាយពេល ៩ ឆ្នាំ។ កីឡាករវ័យ ៣៣ ឆ្នាំដែលមកកាន់ Anfield នៅឆ្នាំ ២០១៧ ផ្ទេរពីក្លិបអ៊ីតាលី AS Roma រូបនេះ បានប្រកាសការចាកចេញរបស់ខ្លួននៅក្នុងវីដេអូខ្លីមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។ Salah កាលពីឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចសន្យាបន្ត ២ ឆ្នាំ មានន័យថាការចាកចេញគឺមិនមានតម្លៃផ្ទេរឡើយ។...
ក្រុមបាល់ទាត់ Manchester City បានបញ្ចប់ក្តីស្រមៃ Arsenal ចង់ឈ្នះជើងឯក ៤ ក្នុងមួយរដូវកាលក្រោយ Nico O’Reilly តែតបញ្ចូលទីពីរគ្រាប់ម្នាក់នៅវគ្គផ្តាច់ព្រ័ត្រ EFL Cup។ ជាថ្ងៃដ៏អាក្រក់មួយសម្រាប់អ្នកចាត់ការ Arsenal លោក Mikel Arteta ដែលសម្រេចដាក់អ្នកចាំទីដៃទីពីរ Kepa Arrizabalaga ជំនួសជម្រើសដំបូង David Raya។ អតីតអ្នកចាំទី Chelsea...
ដើម្បីបង្កើតព្រឹត្ដិការណ៍ទាក់ទាញទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិក ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសីហនុ ព្រមទាំងវិស័យឯកជន សហការរៀបចំព្រឹត្តិការណ៍កីឡា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្ដព្រះសីហនុ ដែលមានបួនប្រភេទ គឺចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ក្រោមប្រធានបទ “រត់ដើម្បីសន្ដិភាព និងការពារបរិស្ថានធម្មជាតិ” នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ។ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង...
សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាមួយកន្លែង រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តជាមួយនឹងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាបាល់បោះរទេះជនពិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានគូសបញ្ជាក់ថា សន្និបាតរបស់សហព័ន្ធ ត្រូវបានប្រារព្វឡើងជាវេទិការដ៏សំខាន់សម្រាប់ត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ។ គោលដៅនៃសន្និបាតបូកសរុបលទ្ធផលការងារនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធ និងគុណភាពការងារ...
អ្នកជំនាញបានព្រមានថា អ្នកគាំទ្របាល់ទាត់ដែលធ្វើដំណើរទៅ World Cup នៅរដូវក្តៅនេះរំពឹងថានឹងត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ជើងហោះហើរ ហើយនឹងប្រឈមមុខនឹងការពន្យារពេល ការលុបចោល និងការរំខានដែលអាចកើតមាន ដោយសារវិបត្តិអ៊ីរ៉ង់បច្ចុប្បន្ន។ អ្នកឯកទេសអាកាសចរណ៍ និងទេសចរណ៍ Anita Mendiratta ដែលពីមុនធ្លាប់ជាអ្នកប្រឹក្សារដល់ប្រទេសអាហ្រ្វិកខាងត្បូងក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ ២០១០ នោះបាននិយាយថាការចំណាយអាចកើនឡើង ៣០% សម្រាប់អ្នកគាំទ្រដែលបានត្រៀមលក្ខណៈទុកមុន។ ថ្លែងទៅកាន់ Reuters នៅទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ Mendiratta បាននិយាយថា ទោះបីជាការប្រកួត World...