ជួបជុំនៅទីលានព្រះជល់ដំរី តាំងពីវេលាម៉ោង ៣ទៀបភ្លឺ រួមទាំងមួយទីតាំងផ្សេងៗ លើទឹកដីអង្គរ ខេត្តសៀមរាប អត្តពលិកជាតិ-អន្ដរជាតិ ប្រមាណ ១,៧០០នាក់ មកពី ៥២ប្រទេស បានបង្ហាញទឹកមុខសប្បាយរីករាយ ក្នុងការចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែមករានេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាលនេះ បានប្រព្រឹត្តក្រោមបរិយាកាសដ៏រីករាយ ជាមួយវិញ្ញាសារត់ចម្ងាយជាច្រើន...
ក្រុមព្រះខ័នរាជស្វាយរៀង បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយវាយបកយកឈ្នះ ដោយលទ្ធផល ៣-២ ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។ ជំនួបដ៏ក្ដៅគគុកនេះ បានចំណាយពេលប្រមាណ ១១១នាទី ដោយបូកបូលម៉ោងធម្មតា ជាមួយនាទីបន្ថែម តាមវគ្គនីមួយៗ ទើបដឹងលទ្ធផលឈ្នះចាញ់ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានបើកការវាយសម្រុកគ្នាពេញម៉ោង ចំពោះមុខអ្នកទស្សនាផ្ទាល់សរុបចំនួន ៥,០៤០នាក់ ។ ការប្រកួតនេះ...
ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹក បានបញ្ចប់ដោយជោគជ័យ និងបានបង្ហាញពីការរួបរួមជាធ្លុងមួយ ក្រោមស្មារតីខ្មែរតែមួយរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាជួយជាតិ ក្នុងគ្រាដ៏លំបាក ក្រោយកៀរគរបានថវិកាសរុបជាង ១២៧លានរៀល។ ការប្រកួតនេះ មានបេក្ខភាព ៤ក្រុមចូលរួម និងបានធ្វើការប្រកួត ១ថ្ងៃពេញ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមបាល់ទះក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមវិសាខា។ គ្រប់ការប្រកួត សុទ្ធតែទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយក្រៅពីការទិញសំបុត្រចូលទស្សនា ក៏មានការនាំទៅជាមួយនូវក្រមារ...
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចផ្អាកការប្រើប្រាស់ឧបករណ៍ការពារក្បាល ក្នុងការប្រកួតថ្នាលគុនខ្មែរ តែត្រូវមានវិធានការពារខ្ពស់ ដើម្បីធានាការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។ នេះបើតាមការប្រកាសរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយមានការយកចិត្តទុកដាក់ពីសាធារណជន រួមជាមួយមតិយោបល់ផ្ទាល់ពីប្រធានក្លិប គ្រូបង្វឹក និងអ្នករៀបចំកម្មវិធី ក្រោមស្មារតីស្រលាញ់ និងការព្រួយបារម្ភចំពោះអនាគតកីឡាគុនខ្មែរ ជាពិសេសការអភិវឌ្ឍយុវជនយុវនារីថ្នាលតែម្ដង។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយយកចិត្តទុកដាក់លើសំណើរ និងមតិយោបល់ពីអ្នករៀបចំកម្មវិធី ប្រធានក្លឹប គ្រូបង្វឹក និងមហាជនអ្នកគាំទ្រមួយចំនួន សហព័ន្ធសម្រេចផ្អាកជាបណ្តោះអាសន្ន ការអនុវត្តន៍ការប្រើប្រាស់ ឧបករណ៍ការពារក្បាល ក្នុងកម្មវិធីប្រកួតថ្នាលគុនខ្មែរ...
លោក គីម សារឿន ហៅ គីម កុក អ្នកជំនាញរត់ចម្ងាយឆ្ងាយ និងជាគំរូសម្រាប់យុវជនកម្ពុជា បានបង្ហាញក្ដីរំភើប ដោយសេចក្ដីមោនទន ចំពោះកំណើនពលរដ្ឋខ្មែរ ចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ (Angkor Ultra Trail) លើកទី៩ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានពលរដ្ឋខ្មែរចុះឈ្មោះរហូតដល់ ៦៨នាក់។ ក្រោយចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ កាលពីថ្មីៗ...
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាននឹងបន្ថែមកម្លាំង ២រូបទៀត ដើម្បីពង្រឹងក្រុមឡើងវិញ ក្នុងការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ស្របពេលក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង បានប្រកាសការចាកចេញរបស់កីឡាករទី៦ គឺកីឡាករ គួច ដានី ដែលបានផ្ទេរទៅកាន់ក្លិបគិរីវង់សុខសែនជ័យ។ ការប្រកាសនាំចូល និងបញ្ចេញកីឡាកររបស់ក្លិបទាំងពីរ ធ្វើឡើងមុនទីផ្សារដោះដូរកីឡាករលើកទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ត្រូវបិទនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ខណៈរយៈពេល ៣សប្ដាហ៍កន្លងមក គេឃើញក្លិបមួយចំនួន បានរុះរើសកីឡាករថ្មីជាច្រើន...
ខេមរសហព័ន្ធកីឡាយូដូប្រកាសរៀបចំការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៦ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈមន្ត្រីជំនាញអះអាងថា ការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិឆ្នាំនេះផ្តោតសំខាន់លើថ្នាលយុវជនច្រើនជាង។ លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកសហព័ន្ធបានគូសបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ សហព័ន្ធផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុក្រោម ១១ឆ្នាំដល់ ១៤ឆ្នាំ។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤គីឡូក្រាម ក្រោម ៣៨គីឡូក្រាម ៤៦ គីឡូក្រាម...
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នាដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងនឹងរៀបចំនៅទីតាំងថ្មីចំនួន ២ ផ្សេងគ្នា អមជាមួយការបង្កើតមូលនិធិមនុស្សធម៌ ដើម្បីកៀរគរជំនួយជួយដល់ជនភៀសសឹក និងវីរកងទ័ពនៅព្រំដែនផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ កាលពីថ្មីៗ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានេះ សហព័ន្ធ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រកួត នាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។...
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហើបគោលដៅឆ្ពោះទៅរកមេដាយកម្រិតអូឡាំពិក នាឆ្នាំ២០៣៦ និងឆ្នាំ២០៤០ បន្ទាប់ពីការសម្រួចធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅសាលាដំបូលទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ លោក ខេស៊ី បាណេត បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ...
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាភ្នំពេញអន្តរជាតិអាគ័ត្លុង និងការប្រកួតកីឡាអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការចុះឈ្មោះ កីឡាករ កីឡាការិនីខ្មែរ-បរទេស គ្រប់វ័យសរុបជាង ៤០០នាក់ហើយ៕ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងចំណោមការប្រកួតមួយចំនួនទៀតរបស់សហព័ន្ធ ដើម្បីបន្តបំផុសឱ្យកីឡាករ កីឡាការិនីគ្រប់វ័យទាំងអស់ចាប់ពីវ័យកុមារអាយុ៦ឆ្នាំឡើង ដល់៤២ឆ្នាំឡើងបានចូលរួមលេងប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែផុសផុល ក៏ដូចជាស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗប្រចាំឆ្នាំផងដែរ។ លោក ងិន...