ការឡើងភ្នំក៏ត្រូវបានចាតើចូលជាកីឡាមួយប្រភេទដែលមានអត្ថប្រយោជន៍ដល់ស្មារតីនិងរាងកាយ។ ជាញឹកញាប់យើងតែងតែបានឃើញប្រជាជនខាងប៉ែកអឺរ៉ុបនិយមចូលចិត្តការឡើងភ្នំ។ តែសម្រាប់ប្រជាជនក្នុងប្រទេសយើងវិញក៏មានអ្នកស្រឡាញ់ចូលចិត្តការឡើងភ្នំផ្សងព្រេងមិនតិចដែរ គ្រាន់តែតាមតំបន់មួយចំនួនយើងនៅមិនទាន់មានអ្នកជំនាញច្បាស់លាស់មកបង្ហាត់បង្ហាញទើបយើងមិនសូវបានឃើញសកភាពទាំងនោះកន្លងមក។ តែឥលូវនេះប្រិយមិត្តអាចឡើងភ្នំដោយជឿជាក់បានហើយ ព្រោះថានៅក្នុងប្រទេសកម្ពុជាយើងកំពុងតែមានកន្លែងបង្រៀនសម្រាប់អ្នកចង់ចេះឡើងភ្នំជាពិសេស។ “ Cambodia Climbing Federation” គឺជាសាលាបង្ហាត់បង្រៀនទៅលើការចូលព្រៃ ឡើងភ្នំ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ លោកគ្រូដែលជាអ្នកបង្ហាត់បង្រៀនសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍យូរឆ្នាំ និងមានជំនាញច្បស់លាស់ទៅលើការដើរព្រៃឡើងភ្នំ។ សម្រាប់ប្រិយមិត្តដែលស្រឡាញ់ចូលចិត្តកីឡាប្រភេទនេះ ហើយមានបំណងចង់ទៅរៀនអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ០៩២ ៣៣៦ ៩២៤ ឬចូលទៅកាន់ទំព័រ Facebook Page Cambodia Climbing Federation...
ថ្ងៃចុងសប្តាហ៍មិនដឹងថាគួរទៅលេងនៅកន្លែងណាមែនទេ? ថ្ងៃនេះ Admin មានកន្លែងកម្សាន្តថ្មីមួយចង់មកណែនាំឲ្យប្រិយមិត្តបានស្គាល់។ Resort មួយកន្លែងនេះមានឈ្នោះថា “ Phummara Resort” ដែលមានទីតាំង