បណ្ដាមេដឹកនាំអាហ្រ្វិករាប់សិបនាក់ បានជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នៅទីក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃទីថ្ងៃទី៤ដល់៦កញ្ញាសប្ដាហ៍នេះ ដែលបង្ហាញពីឥទ្ធិពលរបស់ចិននៅក្នុងទ្វីប ដែលខ្លួនសង្ឃឹមថានឹងក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងការរុញច្រានប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក។ លោកប្រធានាធិបតីចិន Xi Jinping បានសន្យាជាមួយមេដឹកនាំទាំងនោះពីការផ្ដល់ជំនួយជាប្រាក់កម្ចីរាប់ពាន់លានដុល្លា និងការវិនិយោគលើវិស័យឯកជនក្នុងរយៈពេលបីឆ្នាំខាងមុខ និងបានលើកឡើង ថាមិត្តភាពជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ត្រូវបានលើកកម្ពស់ រហូតដល់កម្រិតយុទ្ធសាស្ត្រ។ លោកបានថ្លែងក្នុងពិធីបើកវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកថា យើងឈរប្រកៀកស្មាគ្នា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើងយ៉ាងរឹងមាំ។ ប្រទេសចិន បានក្លាយជាតួអង្គសំខាន់មួយនៅក្នុងទ្វីបអាហ្រ្វិក ចាប់តាំងពីវេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០។ក្រុមហ៊ុនរបស់ខ្លួន បានវិនិយោគយ៉ាងច្រើនក្នុងការជីកយករ៉ែសម្រាប់ធនធានដែលឧស្សាហកម្មចិនត្រូវការ ហើយធនាគារអភិវឌ្ឍន៍របស់ខ្លួន បានផ្តល់ប្រាក់កម្ចីដើម្បីសាងសង់ផ្លូវដែក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត...
យន្តហោះមួយគ្រឿងដែលផ្ទុកវ៉ាក់សាំងជំងឺអុតស្វា(mpox) ដំបូង បានចុះចតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍។ កុងហ្គោ គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺអុតស្វា ដែលជំរុញឱ្យអង្គការសហប្រជាជាតិ ប្រកាសគ្រាអាសន្នសុខភាពសាធារណៈជាសកល។ មន្ត្រីសហភាពអឺរ៉ុប ម្នាក់បាននិយាយថា ការដឹកជញ្ចូនលើកដំបូងមានចំនួន ៩៩.០០០ ដូស ផលិតដោយក្រុមហ៊ុន Bavarian Nordic។ វ៉ាក់សាំង ត្រូវបានផ្តល់ជំនួយដោយសហភាពអឺរ៉ុប។ លោក និយាយថាការដឹកជញ្ជូនជើងផ្សេងទៀតនៅថ្ងៃសៅរ៍ នឹងនាំមកនូវចំនួនសរុបដល់ ២០០.០០០ដូស ក្នុងគោលបំណងដើម្បីទទួលបាន វ៉ាក់សាំង៥៦៦.០០០ដូស ទៅកាន់កន្លែងណាដែលត្រូវការច្រើនបំផុតនៅក្នុងតំបន់។ ដោយកង្វះវ៉ាក់សាំងជំងឺអុតស្វា(mpox)...
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) ថា មេបញ្ជាការកងកម្លាំងអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក នឹងនិយាយទៅកាន់មេបញ្ជាការភាគខាងត្បូងនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយមានគោលបំណងទប់ស្កាត់ការយល់ច្រឡំខាងយោធាណាមួយរវាងប្រទេសមហាអំណាចទាំងពីរ។ ការលើកឡើងរបស់លោក នីកូឡាស បឺនស៍ (Nicholas Burns) នេះបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែមុនដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ដែលបានជួបជាមួយទីប្រឹក្សាយោធានាំមុខរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi...
នៅព្រឹកថ្ងៃទី៦កញ្ញានេះ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ រួមមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវភ្ញៀវកិត្តិយសជាតិ អន្តរជាតិ...
លោក ហាន់ធឺ បៃដិន (Hunter Biden) កូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានផ្ដល់ចម្លើយពីភាពមានទោសរបស់ខ្លួនចំពោះការចោទប្រកាន់ពន្ធសហព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) ដែលជាសកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីបញ្ចៀសដំណើការកាត់ទោសដ៏គួរឱ្យអាម៉ាស់មួយរយៈពេលប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក Hunter ត្រូវបានគេកំណត់ឱ្យចូលសវនាការក្នុងតុលាការសហព័ន្ធនៃទីក្រុង ឡូសអែនជើឡេស (Los Angeles) លើបទចោទព្រហ្មទណ្ឌពីការខកខានមិនបានបង់ពន្ធចំនួន ១,៤លានដុល្លារ ខណៈបានចាយវាយយ៉ាងខ្ជះខ្ជាយលើគ្រឿងញៀន អ្នករកស៊ីផ្លូវភេទ និងសម្ភារៈប្រណីតៗផ្សេងទៀត...
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើការរំពឹងទុកការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់នៅដែនដីហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង ដោយលោក Netanyahu បាននិយាយថា នេះជារឿងមិនត្រឹមត្រូវទេ ដែលថាការទម្លាយភាពទាល់ច្រក ជិតបានសម្រេចហើយនោះ។ លោក Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Fox and Friends ថា ពុំមានកិច្ចព្រមព្រៀងកំពុងបង្កើតឡើងនោះទេ។ មន្ទិលជាសាធារណៈរបស់លោកកើតឡើងនៅពេលក្រុមមន្រ្តីសហរដ្ឋអាមេរិកបាននិយាយថាពួកគេកំពុងធ្វើការលើសំណើកែសម្រួលថ្មីដើម្បីដោះស្រាយជម្លោះដែលនៅសល់រវាងមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីការរកឃើញកាលពីចុងសប្តាហ៍នូវសាកសពចំណាប់ខ្មាំង៦នាក់...
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលធ្វើឡើងនៅវត្តជម្ពូវ័ន។ ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាននេះ...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»។ បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៣ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤០រូប(ស្រី ១៨រូប) នៅវិមាន ៧មករា...
ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកគួរតែដកការដំឡើងពន្ធទាំងអស់លើទំនិញចិនជាបន្ទាន់ មុនពេលការប្រកាសដោយរដ្ឋបាលលោក Biden ស្តីពីការដំឡើងពន្ធដែលរំពឹងទុកលើទំនិញផលិតនៅប្រទេសចិន រួមទាំងរថយន្តអគ្គិសនីផងដែរ។ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងសម្រេចចិត្តចុងក្រោយរបស់ខ្លួននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីពន្យារពេលការសម្រេចចិត្តពីរលើក ខណៈខ្លួនបានបន្តពិនិត្យការកែប្រែដែលបានស្នើឡើងចំពោះការដំឡើងពន្ធលើទំនិញរបស់ចិន ដែលបានដាក់ក្រោមរបាលរបស់អតីតប្រធានាធិបតី លោក Donald Trump ក្នុង ២០១៨ និង២០១៩ ។ ដើមឡើយ កាតព្វកិច្ចបង់ពន្ធខ្ពស់១០០% លើរថយន្តអគ្គិសនីឬ EVs ៥០% លើបន្ទះឈីប ពាក់កណ្ដាលចម្លង និងផ្ទាំងថាមពលព្រះអាទិត្យ...
បន្ថែមពីលើការតភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ គឺមានទន្លេស្រែពកឆ្លងកាត់ ដែលជានិច្ចជាកាល តែងមានការជន់លិចនៅរដូវវស្សា និងបន្តផលវិបាកដល់ការធ្វើដំណើរ ។ រាជរដ្ឋាភិបាល ក៏បានសាងសង់នូវស្ពានស្រែពក ក្នុងគោលដៅតភ្ជាប់និស្ស័យរបស់អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ក្នុងភូមិភាគឦសានរបស់កម្ពុជា ហើយក៏បានក្លាយជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ផងដែរ អំឡុងពេលទឹកជំនន់នៃទន្លេស្រែពកឡើងខ្ពស់ ។