ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមជនក្បត់ជាតិបីជំនាន់ ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។ លោកថ្លែងថា៖«បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ ឬក៏ជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើកូដកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនេះ គឺជារឿងក្បត់ជាតិ គឺជារឿងខុសច្បាប់ទាំងស្រុង គឺជារឿងដែលច្បាប់មិនអនុញ្ញាត...
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានរាជានុម័តតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីនៅថ្ងៃអាទិត្យ ១៨ សីហានេះ ពីរថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសលោកស្រី ដោយត្រួសត្រាយផ្លូវសម្រាប់លោកស្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ ការរាជាអនុម័តរបស់ព្រះមហាក្សត្រ ដែលជាទម្រង់បែបបទមួយ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្ត លោក Apat Sukhanan ក្នុងពិធីមួយនៅទីក្រុងបាងកក។ ដោយស្លៀកពាក់ឯកសណ្ឋានផ្លូវការ និងអមដំណើរដោយឪរបស់លោកស្រីគឺលោក Thaksin លោកស្រី Paetongtarn បានលុតជង្គង់គោរព្រះឆាយាល័ក្ខណ៍ របស់ព្រះបាទ Vajiralongkorn មុនពេលថ្លែងសុន្ទរកថាខ្លីមួយដោយថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងតំណាងប្រជាជនដែលបានគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រី។...
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន៥ខ្សែ ប្រវែងសរុប៩៨ ៨៨០ម ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។...
ខណៈនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើរការសាងសង់។ ជាមួយនេះ ប្រធានសមាគមវិស័យឧស្សាហកម្មកាត់ដេរ ២រូប បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអះអាងថា បានត្រៀមរួចជាស្រេច ដើម្បីចូលរួមអបអរសាទរក្នុងការបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហាខាងមុខ តាមមូលដ្ឋានរៀងៗខ្លួន។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានមានប្រសាសន៍ឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ ពិតជាសំខាន់ណាស់សម្រាប់វិស័យឯកជន ក៏ដូចជាសំខាន់សម្រាប់ប្រជាជនខ្មែរទាំងមូល ហើយក៏សំខាន់សម្រាប់អ្នកវិនិយោគនៅប្រទេសកម្ពុជាថែមទៀត ដោយសារអ្នកវិនិយោគនៅទីនេះ ត្រូវការដឹកជញ្ជូនទាន់ពេលវេលា...
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំលឹកនិង បញ្ជាទៅដល់ បណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបោសសម្អាតការបិទ ពាក្យស្លោក ស្ទីកគ័រ តុក្កតានិង វាំងនន និងវត្ថុផ្សេងៗនៅលើកញ្ចក់រថយន្តជាពិសេសរថយន្តធន់ធំ ឲ្យអស់ក្នុងរយៈពេល១ខែ ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ចរាចរណ៍ និងបង្កការរំខានដល់អ្នកធ្វើដំណើរផ្សេងទៀតនៅតាមដងផ្លុវ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទីទី៣១...
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងគាំទ្រ នៃការចូលរួមចំណែក ដើម្បីឲ្យកម្ពុជាអាចឈានទៅសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ជំនួបពិភាក្សាការងារ ជាមួយលោកស្រី ចាន់ថាល វង់ (Chantale Wong) នាយកប្រតិបត្តិតំណាងសហរដ្ឋអាម៉រិក នៃក្រុមប្រឹក្សា នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នេះថា ឯកឧត្ដមបានថ្លែងអំណរគុណ...
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារ ចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីការទទួលឆ្លើយតប (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទៅបិទនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែងចំនួន ៦ទីតាំង។ នាឱកាសនោះឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកអគ្គនាយកដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនោះផងដែរ។ ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប...
ណៈការបើកការដ្ឋានសាងសង់នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» កាន់តែខិតជិតមកដល់នោះ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានសម្រេចដូររូបប្រូហ្វាល (Profile) របស់ខ្លួនតាមបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម(Telegram) បង្ហាញការអបអរសាទរ និងគាំទ្រ យ៉ាង ពេញទំហឹងនូវគម្រោងដ៏ធំរបស់កម្ពុជាមួយនេះ ដែលគម្រោងនេះនឹង ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាជាបន្ទាន់ឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជនពិនិត្យឡើងវិញ លើបញ្ហាពិបាកចាយលុយដុល្លារ ដោយសារមានបញ្ហាលុយចាស់ និងបញ្ហាបន្តិចបន្តួច ដែលបង្កជាការមិនសប្បាយចិត្តដល់ទេសចរ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យលោក តាំង សិទ្ធី (Sith Tee Tan) ប្រធានសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី និងគណៈប្រតិភូ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក តាំង សិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ...