ក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយទឹកចិត្តមនុស្សធម៌ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ លោកស្រី ហែម សុគុណពិសី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ រួមជាមួយ លោកស្រី គាត កិច្ច អនុប្រធានមន្ទីរពេទ្យបង្អែក ១៦មករាខេត្ត និងលោកស៊ុន កុសល មេឃុំគូលែនត្បូង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់លោកតា លោកយាយចាស់ជរា ក្នុងមូលដ្ឋានឃុំគូលែនត្បូង។...
ប្រជាពុទ្ធបរិស័ទ បានបន្តនាំគ្នាយកចង្ហាន់ និងទេយ្យទាននានា ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន ក្នុងឱកាសបុណ្យកាន់បិណ្ឌថ្ងៃទី២ នេះ ជាពិសេសមិនភ្លេចក្នុងការឧទ្ទិសកុសលផងដែរដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរដែលបានលះបង់អាយុជីវិតដើម្បីការពារជាតិមាតុភូមិ។ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃកាន់បិណ្ឌទី២ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បាននាំគ្នាអញ្ជើញទៅតាមទីវត្តអារាមនានា ដើម្បីធ្វើបុណ្យឧទ្ធិសកុសលដល់ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ តាមសន្ធាបុណ្យ និងលទ្ធភាពរៀងៗខ្លួន។ នៅព្រឹកថ្ងៃនេះ ពុទ្ធបរិស័ទច្រើនបានមូលមីនាំគ្នាទៅធ្វើបុណ្យដាក់ទាន និងឧទ្ទិសកុសលជូនដូនតា នៅវត្តមង្គលវ័ន្ត ហៅវត្តថ្វាយដង្គុំ ដែលជាវត្តមួយចំណោមវត្តចំណោម៣ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលប្រារព្ធឡើងក្រោមប្រធានបទ៖ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផលកែប ក្រោមការសាងសង់ដោយគម្រោង «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» ដែលមានការគាំទ្រហិរញ្ញប្បទានដោយធនាគារ (ADB) នៅខេត្តកែប។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោង ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងពង្រឹងភាពធន់នឹងអាកាសធាតុ ស្តារឡើងនូវប្រព័ន្ធអេកូឡូស៊ី និងនិរន្តរភាពនៃធនធានជលផល តំបន់ឆ្នេរ និងសមុទ្រកម្ពុជា ព្រមទាំងដាក់ពង្រាយសំណង់ជម្រកសិប្បនិម្មិត សំដៅធានាបាននិរន្តរភាពបរិស្ថាន...
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងជាសមាជិកនៃអ្នកដឹកនាំវ័យក្មេងពិភពលោកឆ្នាំ២០២៦ របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំលើកទី១៧ «Summer Davos» នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធាន «ការជំរុញនវានុវត្តន៍ឱ្យកាន់តែទូលំទូលាយ» (“Innovating at...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្មវិធី «ដាស់ស្មារតីជាតិ» គឺជាការបង្ហាញនូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះ ទៅជាកម្លាំងសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំឭកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ឧសភា ម្សិលមិញ ដើម្បីដាស់ស្មារតីកូនខ្មែរក្នុង «ទិវាដាស់ស្មារតីជាតិ»...
ព្រះសង្ឃ និងប្រជាពលរដ្ឋ លើកឡើងថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញកិច្ចការមនុស្សធម៌ និងជួយពលរដ្ឋក្រីក្រ ជួបការលំបាក ចំគោលដៅ។ ពលរដ្ឋ អំពាវនាវដល់សប្បុរសជន បន្តចូលរួមបរិច្ចាគថវិកា តាមលទ្ធភាព ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ ថា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូថា សម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ ការបង្ហាញនេះ ធ្វើឡើងក្នុងឱកាស សម្តេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ។ ឯកឧត្តម ជា...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំប្រជុំនៅទីបញ្ជាការស្រាលវត្តភ្នំ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបន្ថែមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកដើរលេងកំសាន្តសប្បាយ នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត។ សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីឲ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្តសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦...
ក្រសួងការពារជាតិ នៅរសៀល បានឱ្យដឹងថា រយៈពេល ៦ម៉ោង ពោលគឺចាប់ពី ម៉ោង ៤:៣៥នាទីទៀបភ្លឺ ដល់ម៉ោង ម៉ោង ១០:៤៥នាទី ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃ បានបាញ់ផ្លោង ប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក ឈានពាន កម្ពុជាចំនួន ១៥ដង។ ១- ម៉ោង ៤:៣៥នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។...