Content Benefits and drawbacks Away from Charge Inside Reduced Deposit United states Casinos Register From the On-line casino Web site Better Gambling establishment Incentives Professionals Out...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឺះ ស្តីពីទស្សនវិស័យកម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសសិង្ហបុរី ដែលរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ផលប៉ះពាល់គួរឲ្យព្រួយបារម្ភនៃការប្រែប្រួលអាកាសធាតុ គឺធ្វើឲ្យមានរលកកំដៅកាន់តែខ្លាំង ព្យុះដែលមិនធ្លាប់មានពីមុនមក និងគ្រោះរាំងស្ងួតអូសបន្លាយយូរជាដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ឈរនៅជួរមុខនៃវិបត្តិនេះ ដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់លាននាក់។...
ភ្នំពេញ ៖ ប្រធានសមាគមក្នុងស្រុកមួយ មានមហិច្ឆិតាជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងនៅតាមរាជធានី-ខេត្ត ដើម្បីជួយ លើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិនក្នុងស្រុក ការរកដៃគូផ្គត់ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាលក្នុងកាបន្ថយការនាំចូលផលិតផលពីក្រៅប្រទេស។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបង្កើត ផ្សារសមាគមខ្មែរជួយដល់សហគ្រិនក្នុងស្រុក នេះថា ជុំវិញការបង្កើតផ្សារសមាគមខ្មែរ មកមដល់ពេលនេះ សមាគមបានបង្កើតនៅរាជ ធានីភ្នំពេញបានចំនួនពីរកន្លែង ជាក់ស្តែងផ្សារសមាគមខ្មែរ នៅក្នុងផ្សារទំនើបសូរិយានេះ បានបង្កើតឡើងមានរយៈពេល...
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានពន្យល់អំពីអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋ ការអភិវឌ្ឍ និងការរក្សាបាននូវអធិបតេយ្យភាពតាមព្រំដែនទៅដល់ប្រជាជន និងសមាជិក-សមាជិកាគណបក្សប្រជាជនក្នុងឃុំទីពោ ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះគឺមិនមានការខាតបង់ប្រយោជន៍ ឬបាត់បង់បញ្ហាទឹកដីកម្ពុជាដូចក្រុមប្រឆាំងជ្រុលនិយមបំផុសបំផុលព័ត៌មានមិនពិតនោះឡើយ។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដា្ឋនខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក លើកឡើងបែបនេះ នៅក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំទីពោ ស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ៧ ខែ កញ្ញា...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីលើកទី៣ របស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៨លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងតំណាងភាគីនិយោជកចំនួន ២លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល...
មន្រ្តីជំនាញរបស់នាយខណ្ឌរដ្ឋបាលជលផលកណ្តាល និងគណៈបញ្ជាការឯកភាពខេត្តកណ្តាល បានឃាត់រថយន្តធន់ធ្ងន់មួយគ្រឿងជាមួយនឹងបង្កងខុសច្បាប់ (ពុំមានលិខិតបញ្ជាក់អំពីគុណភាពនាំចូល និងនាំចូលផលិតផលជលផលគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល ជិតមួយតោន ដែលដឹកមកពីក្រៅប្រទេសយកមកលក់នៅស្រុកខ្មែរ។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាលបានឲ្យដឹងថា បន្ទាប់ពី មានការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីយប់រំលងអាទ្រាធនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ជាមួយនិងមន្រ្តីកងរាជអាវុធបានធ្វើការចុះឃាត់ រថយន្តមួយគ្រឿង មានស្លាកលេខភ្នំពេញ 3G-5776 ជាមួយនឹងបង្កងខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្លោះគីឡូម៉ែត្រ៣៤-៣៥ នៅស្រុកកៀនស្វាយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការងារស្រូវ-អង្ករ គឺជាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ រួមគ្នាពិនិត្យលើបញ្ហាប្រឈម ក៏ដូចជារកដំណោះស្រាយជាមួយគ្នា ដើម្បីជំរុញវិស័យស្រូវអង្ករឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ការងារស្រូវ-អង្ករនេះ...
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់...
អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យក្រុមគ្រូពេទ្យដែលបំរើការងារនៅមន្ទីរពេទ្យខេត្តត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព សុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈជូនអ្នកជំងឺ។ ថ្លែងក្នុងពិធីពិនិត្យវឌ្ឍនភាពនៃការរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងប្រឡងប្រណាំងសេវាសាធារណៈគំរូឆ្នាំ២០២៤ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីសុខាភិបាលតាមផ្នែកនីមួយៗ និងក្រុមគ្រូពេទ្យ ត្រូវពង្រឹងនូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋដែលមកពិនិត្យព្យាបាលជម្ងៃនៅមន្ទីរពេទ្យខេត្ត លើចំណេះជំនាញចំណេះដឹងផ្នែកបច្ចេកទេសនិងសីលធម៌វិជ្ជាជីវៈដើម្បីផ្តល់សេវាសុខាភិបាលឲ្យមានគុណភាពគុណធម៌ និងសុវត្ថិភាពជូនអ្នកជំងឺប្រកបដោយភាពសុខសប្បាយ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្ថែមទៀតថា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេច ត្រៀមខ្លួនក្នុងការចូលរួមជាមួយគម្រោង “ភាពជាដៃគូ រវាងសហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកសិកម្ម និងប្រព័ន្ធស្បៀងមាននិរន្តរភាព (EU-CAPSAFE)” ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម។ ក្នុងពិធីបិទគម្រោង “ការពង្រឹងប្រព័ន្ធកសិកម្មបន្សំាអាកាសធាតុ (CRAS)” និងបើកគម្រោង “ភាពជាដៃគូ រវាងសហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកសិកម្ម និងប្រព័ន្ធស្បៀងមាននិរន្តរភាព (EU-CAPSAFE)”...