សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា គណៈមេធាវីគឺជាតួអង្គយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គម តាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរងហានិភ័យងាយរងគ្រោះដោយឥតគិតថ្លៃ ការជួយពិគ្រោះផ្តល់យោបល់ដល់ជនក្រីក្រ កម្មករ និយោជិត និងគ្រូបង្រៀនដោយឥតគិតថ្លៃជាដើម។ នៅក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាល...
តំណាងមេធាវី ដែលជាអ្នកស្រាវជ្រាវ អ្នកចេះច្បាប់បានអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA គ្មានការកាត់ទឹកដីកម្ពុជាឲ្យវៀតណាមនោះឡើយ។ នេះគឺជាការបញ្ជាក់ពីតំណាងមេធាវីដែលបានទទួលវិញ្ញាបនបត្រសិស្សមេធាវី និងសិក្ខាកាមមេធាវីក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ តំណាងមេធាវី បានអះអាងថា កិច្ចសហប្រតិបត្តិការក្របខណ្ឌបែបនេះ មិនមែនមានតែកម្ពុជា ឡាវ និងវៀតណាមនោះទេ គឺបណ្តាប្រទេសផ្សេងក្នុងតំបន់អាស៊ាន អាស៊ី និងអឺរ៉ុបជាដើម ក៏បង្កើតកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជួយគ្នាទៅវិញទៅមកដើម្បី...
ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់កណ្តាលខាងត្បូង Central South សហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សូ វិសុទ្ធី ប្រធានក្រុមការងារ រួមជាមួយសមាជិកសមាជិការ បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនកម្ពុជា ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ តបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន...
កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សេងយ៉ុង (Zheng Yong) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះស្រាលាញ់ជាតិ និងចង់ជួយអភិវឌ្ឍន៍តំបន់ព្រំដែន។ លោក ចំរើន តុលា កម្មកររោងចក្រសេងយ៉ុង (Zheng Yong) បានបង្ហាញការសប្បាយចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលបានរៃអង្គាសជាថវិកាដើម្បីធ្វើការអភិវឌ្ឍផ្លូវតាមតំបន់ព្រំដែន។ ក្នុងនាមជាប្រជាពលរដ្ឋមួយរួបលោកបានចូល រួមថវិកាដោយស្ម័គ្រចិត្តដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនតំបន់ព្រំដែនឱ្យកាន់តែមានភាពរីកចម្រើន អ៊ូរអរកាន់តែខ្លាំង។ លោកចំរើន តុលា និយាយថា៖«ខ្ញុំបានចូលរួមជាថវិកាជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសាលារៀន...
លោកស្រី Kamala Harris និងលោក Donald Trump បានសម្រុកធ្វើយុទ្ធនាការជាថ្មីនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈការស្ទង់មតិថ្មីបង្ហាញថាការប្រកួតប្រជែងតំណែងកៅអីសេតវិមាននៅតែស្ថិតកំពុងក្ដៅគគុក មិនដល់មួយសប្តាហ៍មុនការជជែកដេញដោលដំបូងដ៏សំខាន់របស់បេក្ខជនប្រធានាធិបតី។ លោកស្រីអនុប្រធានាធិបតី Harris ដែលបានធ្វើឱ្យក្តីសង្ឃឹមរបស់គណបក្សប្រជាធិបតេយ្យរស់ឡើងវិញក្នុងរយៈពេលជាង ២ ខែរហូតដល់ការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា នឹងបង្ហាញការលើកលែងពន្ធដែលបានស្នើឡើងសម្រាប់អាជីវកម្មខ្នាតតូច ខណៈលោកស្រីបញ្ចេញគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋ New Hampshire ។ ទន្ទឹមនឹងនេះដែរ លោក Trump បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលបានថតទុកនៅលើបណ្ដាញសារព័ត៌មាន Fox...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា គណៈមេធាវីគឺជាតួអង្គយ៉ាងសំខាន់ក្នុង ការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរង ហានិភ័យងាយរងគ្រោះដោយឥតគិតថ្លៃ...
ភំ្នពេញ ៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានទទួលស្វាគមន៍លោក Gary Narkevich សេនានុព័ន្ធរងស៊ើបអង្កេតសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា Homeland Security Investigation (HSI) និងទទួលយកជំនួយឧបករណ៍បច្ចេកទេស X-ray សម្រាប់ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ គួរបញ្ជាក់ថា កន្លងមកស្ថាប័នអនុវត្តច្បាប់សហរដ្ឋអាមេរិកនិងកម្ពុជា...
កោះកុង៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើទូកដោយសុវត្ថិភាព ក្នុងកំឡុងពេលធ្វើដំណើរនៅលើផ្ទៃសមុទ្រមកកាន់មន្ទីរពេទ្យ។។ ស្រ្តីដែលសម្រាលកូនលើទូក ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះកាលពីម៉ោង៤ទាបភ្លី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មានឈ្មោះ នឿន ស្រីនី អាយុ២៧ឆ្នាំ រស់នៅភូមិកោះស្រឡៅ (នៅលើកោះ) ឃុំកោះកាពិ ស្រុកកោះកុង។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងព្រឹកថ្ងៃទី៤ ខែកញ្ញានេះថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថាស្ត្រីខាងលើ...
ការប្រឡងសញ្ញាបត្រ បឋមភូមិ សម្រាប់សិស្សថ្នាក់ទី៩ កំពុងប្រព្រឹត្តិទៅទូទាំងប្រទេស រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៤។ ការប្រឡងនេះ ជាការទទួលខុសត្រូវទាំងស្រុងរបស់សាលារៀននីមួយ ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ក៏ដូចជាការធ្វើកំណែ បូកស្រង់ពិន្ទុ និងប្រកាសលទ្ធផល។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាការប្រឡងបញ្ចប់ថ្នាកអនុវិទ្យាល័យ...
គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស...