ព័ត៌មាន
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅចុងឆ្នាំ២០២៤
ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ធ្នូ ចុងឆ្នាំ២០២៤ ក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងមានអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់។
ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨ ក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់។ នេះបើតាមកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជាក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកខួបសន្តិភាព ថ្ងៃ២៩ ខែធ្នូឆ្នាំ១៩៩៨ និងដើម្បីអបអរសាទរនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍នេះ ក្រៅពីត្រៀមរៀបចំរក្សាសន្តិសុខសណ្តាប់ធ្នាប់ អាជ្ញាធរនឹងត្រៀមរៀបចំការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាមួយការតុបតែងរៀបចំបដា រៀបចំការប្រគុំតន្រ្តីជាដើម សំដៅធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះដំណើរទៅដោយរលូន និងជោគជ័យ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់នេះ អ្វីដែល សំខាន់នោះ គឺកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធី។ កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកងកម្លាំង មានសមត្ថកិច្ច បានបំពេញការងារបានយ៉ាងល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដោយបានធ្វើឱ្យក្រុមជ្រុលនិយមចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទទួលបរាជ័យ។ ប៉ុន្តែត្រូវដឹងថា ពួកអគតិជ្រុលនិយមទាំងនេះ នៅតែចិញ្ចឹមចិត្តបង្កអសន្តិសុខនៅក្នុងសង្គមដដែល ដែលទាមទារឱ្យកម្លាំងមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា ព្រឹត្តិការណ៍បាល់ទាត់នៅថ្ងៃទី២៩ ខែធ្នូនេះ នឹងមានការអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ យុវជន មហាជន ចូលរួមប្រមាណជាង ៤ម៉ឺននាក់។ ដូច្នេះអ្វីដែលត្រូវអនុវត្តគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួម៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី