ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន ប្រកាន់ខ្ជាប់ពហុភាគីនិយម ផ្តោតលើប្រជាជន និងយកប្រជាជនធ្វើជាស្នូល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវទស្សនៈវិស័យសាមគ្គីភាព សក្តានុពល ពហុភាគីនិយម របស់អាស៊ាន ជាពិសេសអាស៊ានបានប្រកាន់ខ្ជាប់ដោយយកប្រជាជនជាស្នូល។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានគូសបញ្ជាក់បែបនេះតាមរយៈសុន្ទរកថាពិសេសក្រោមប្រធានបទ (មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិងវិបុលភាពក្នុងអាស៊ាន) ក្នុង «វេទិកាចំណេះដឹងពិភពលោកលើកទី២៥» នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ខែកញ្ញានេះ។
សម្តេចតេជោថ្លែងថា អាស៊ានបានទាក់ទាញវិនិយោគ និងដៃគូពីខាងក្រៅមកវិនិយោគយ៉ាងច្រើនដោយពុំមានថមថយនោះទេគឺមានតែការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចបន្តថា បើទោះបីពេលខ្លះ នៅក្នុងបរិបទសកល បានជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ បានក្លាយពីតំបន់ដែលរងការអភិវឌ្ឍន៍ទៅជាតំបន់ដែលជួយដឹកនាំកំណើនសេដ្ឋកិច្ចតំបន់ និងសកលផងដែរ។
សម្តេចតេជោបានបញ្ជាក់ពីភាពខ្លាំងរបស់អាស៊ាន ដែលបានផ្តល់អាទិភាពខ្ពស់បំផុតទៅដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាពិសេសការបង្កើតឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជាច្រើនដូចជាកូរ៉េ ចិន ជប៉ុន អូស្ត្រាលីជាដើម និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលទាំងអស់នេះ កម្ពុជាគាំទ្រជានិច្ច ដល់ពហុភាគី និយម ដោយសេរី បើកចំហរ មានបរិយាបន្ន និងតម្លាភាពដែល មានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ សម្តេចថា អាស៊ានក៏បាននិងកំពុងខិតខំគិតគូរ ស្វែងរកប្រភពកំណើនថ្មី ខ្សែច្របាក់ផ្គត់ផ្គង់តំបន់ ឲ្យកាន់តែប្រសើរ ពីការតភ្ជាប់វិទ្យាសាស្ត្របច្ចេកវិទ្យា ដែលតំបន់អាស៊ានបន្តសម្រេចបានមិនត្រឹមតែកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងមានភាពធន់និងមានជីវភាពកំណើនផងដែរ។ អាទិភាពទាំងអស់នេះ ត្រូវបានច្បាស់ក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ក៏ដូចជាផែនការយុទ្ធសាស្ត្រ នៃសសរស្ដម្ភទាំងបីរបស់សហគមន៍អាស៊ានផងដែរ។ អាស៊ានបានប្រកាន់ខ្ជាប់នូវគោលការណ៍បរិយាប័ន្ននៅក្នុងការកសាងសហគមន៍របស់ខ្លួន ដែលផ្ដោតលើប្រជាជន និងយកប្រជាជនជាស្នូលជាមួយនឹងចក្ខុវិស័យមិនទុកកន្លែងណាមួយ ឬប្រជាជនណាម្នាក់ចោលនោះទេ។ សម្ដេចសង្ឃឹមថា បទបង្ហាញនេះនឹងចូលរួមចំណែកផ្ដល់ជាពុទ្ធិសម្រាប់សាធារណជននៅវេទិកាអន្តរជាតិ ដើម្បីឲ្យពួកគេបានស្គាល់ និងយល់កាន់តែច្បាស់ពីអាស៊ាន និងពីសមិទ្ធផលក៏ដូចជាយន្តការរបស់អាស៊ាន ដែលយកសន្តិភាព ស្ថេរភាពតំបន់ធ្វើជាមូលដ្ឋានស្នូល ដើម្បីជំរុញសមាហរណកម្ម និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់៕ អត្ថបទ៖ មុត សុទ្ធ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី