ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានមហាអនុតំបន់មេគង្គ លើកទី៦
កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្រ្តីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមពីថ្ងៃនេះតទៅ ដោយមានរដ្ឋមន្រ្តីបរិស្ថានចំនួន៦ប្រទេស និងដៃគូពាក់ព័ន្ធមួយចំនួនទៀតចូលរួមក្នុងកិច្ចប្រជុំ។
បើតាមឯកឧត្តម សាន វណ្ណធី រដ្ឋលេខាធិការ ប្រចាំការនៃក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា ការប្រែប្រួលអាកាសធាតុ គឺជាសញ្ញាណបង្កអោយមានផលប៉ះពាល់ដល់ប្រពន្ធ័អេកូឡូស៊ី ជីវិតរស់នៅប្រចាំថ្ងៃ សេដ្ឋកិច្ច និង ការអភិវឌ្ឍន៍នៅក្នុងតំបន់។ ហើយវេទិការនៅថ្ងៃនេះ មានលក្ខណៈពិសេស ព្រោះមានរបៀបវារៈ យ៉ាងរឹងមំា ដែលនឹងធ្វើអោយបរិស្ថានមាននិរន្តរភាពនៅថ្ងៃអនាគត។
ឯកឧត្តមបន្តថា ការចាប់ផ្តើមពីថ្ងៃនេះ ដោយកោះប្រជុំ និង រៀបចំអោយមានវេទិការជាអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញល្បីៗ ដើម្បីធ្វើកិច្ចអន្តរាគមន៍ ចែករំលែកនូវយុទ្ធសាស្រ្តច្បាស់លាស់ស៊ីជម្រៅ ទៅលើប្រធានបទសំខាន់ៗ សម្រាប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ។ យ៉ាងណាក្តីយើងមិនទាន់បានកំណត់នៅឡើយ នៃផលប៉ៈពាល់ និង ភាពធន់ពិតប្រាកចំពោះបំរែបំរួលអាកាសធាតុ ដែលត្រូវចូលរួមកាត់បន្ថយនៃផលប៉ះពាល់ដោយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត តាមរយៈការលើកកម្ពស់ ការប្រើប្រាស់ប្រភពថាមពលឆ្លាតវៃ ការគ្រប់គ្រងគុណភាពបរិស្ថាន ការអភិវឌ្ឍន៍ប្រពន្ធ័បច្ចេកវិទ្យា និង គិតគូរអំពីនិរន្តរភាពបរិស្ថាន ព្រមទាំងនវានុវត្តន៍ នូវហិរញ្ញវត្ថុ ទប់ទល់ទៅនឹងមហន្តរាយដែលអាចនឹងកើតមានឡើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាន វណ្ណធី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដើម្បីបញ្ជាក់ទៅកាន់ប្រតិភូ និងអ្នកចូលរួមទាំងអស់ថា ក្រសួងបរិស្ថានកម្ពុជាបានរៀបចំគោលនយោបាយយុទ្ធសាស្ត្រស្តីពីបរិស្ថានឆ្នាំ២០២៣-២០២៨ តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣មកម្លេះ ។ នៅក្នុងយុទ្ធសាស្រ្តនោះគឺមាន ផែនទីចង្អុលផ្លូវ សកម្មភាពអាទិភាព ដើម្បីធានាបាននូវ និរន្តរភាពបរិស្ថាន ភាពច្បាស់លាស់ ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង ឆ្ពោះទៅកាន់ប្រទេសដែលមានគម្របព្រៃឈើប្រមាណ៦០ភាគរយនិង អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្រ្តីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីប្រតិភូរដ្ឋមន្ត្រីបរិស្ថានចំនួន៦ប្រទេសរួមមាន៖ប្រទេសចិន ថៃ មីយ៉ាន់ម៉ា វៀតណាម ឡាវ និងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ភ្ញៀវជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានាផងដែរ៕ អត្ថបទ៖ ទូច សោភ័ណ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី