ព័ត៌មាន
ព្រឹត្តិការណ៍ Gumball3000 មានគោលដៅផ្សព្វផ្សាយពីទេសចរណ៍ និងបង្ហាញពីសន្តិភាពកម្ពុជាទៅឆាកអន្តរជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 មានគោលដៅផ្សព្វផ្សាយពីទេសចរណ៍ និងបង្ហាញពីសន្តិភាពនៃប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ស្របពេលព្រឹត្តិការណ៍ដ៏ធំ ហៅថា Gumball 3000 ដែលផ្តោតលើវិស័យទេសចរណ៍កាន់តែខិតជិតមកដល់ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងសម្ភាសន៍ជាមួយBTVកាលពីថ្មីៗនេះថា ដោយមានការគាំទ្រ និងការផ្តល់អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងមានការចូលរួមសហការផ្សព្វផ្សាយពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ព្រឹត្តិការណ៍ Gumball 3000 នឹងដំណើរការទៅតាមផែនការចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តម គុជ បញ្ញាសា បញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 មានគោលដៅធំចំនួនពីរសំខាន់ ទី១ផ្សព្វផ្សាយណីគោលដៅទេសចរណ៍របស់កម្ពុជា និងទី២ ដើម្បីបង្ហាញថាកម្ពុជាជាប្រទេសមានសុខសន្តិភាព ធានាបានស្ថិរភាពនយោបាយ ដែលអាចឱ្យភ្ញៀវជាប្រតិភូសុទ្ធសឹងជាអ្នកល្បីល្បាគចូលរួម និងជួយផ្សព្វផ្សាយកិត្តិនាមប្រទេសកម្ពុជាទៅកាន់ពិភពលោក។
លើសពីនេះ ឯកឧត្តម បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ Gumball 3000 នេះ នឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាមានអ្នកកាន់តែស្គាល់ច្រើនបន្ថែមទៀតតាមរយៈអ្នកល្បីល្បាញនឹងបង្កើតមាតិកាផ្សព្វផ្សាយពីកម្ពុជា ខណៈក្រៅពីនោះប្រតិភូរបស់ Gumball 3000 នឹងរៀបចំសង្ខេបជាភាពយន្តមួយដែលរៀបរាប់ពីដំណើរផ្សងព្រេងរបស់ពួកគេ ដើម្បីបញ្ជូលទៅក្នុងកម្មវិធីដ៏ល្បីមានឈ្មោះថា Nexflix ដែលតែងតែចាក់បញ្ចាំងរាល់វីដេអូលើពេញពិភពលោក។
សូមជម្រាបថា តាមផែនការនៃព្រឹត្តិការណ៍ Gumball 3000 អ្នកចូលរួមនឹងធ្វើការបង្ហាញឡានទំនើបៗរបស់ខ្លួន ដើម្បីជួបជុំគ្នាថតរូបនៅរង្វង់មូលវិមានឯករាជ្យ និងសួនវត្តបុទមវតី ខណៈបន្ទាប់ពីនោះ អ្នកចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 ទាំងមូលនឹងបន្តទៅកាន់ខេត្តសៀមរាប។
ព្រឹត្តិការណ៍ Gumball 3000 មានគោលដៅធំៗ ចំនួន៤គឺ ទី១ រៀបចំយុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា, ទី២ធ្វើយុទ្ធនាការសប្បុរសធម៍រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារនៅសៀមរាប, ទី៣ បើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី៤ កាន់តែពិសេសនោះ គឺការបង្កើតកំណត់ត្រា World Guinness Record ដោយចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌពិភពលោក គឺនៅមុខប្រាសាទអង្គរផងដែរ។ អត្ថបទ សេក ឧត្តម








-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ