ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងផែនការ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរផែនការខេត្តព្រះវិហារ
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជាការ នៃមន្ទីរផែនការខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត ប្រតិភូអមដំណេីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះវិហារជាច្រើនរូប។
លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្ត និងជម្រាបជូនអំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការមន្ទីរផែនការ ពិសេសសមិទ្ធផលការងារដែល សម្រេចបានរយៈពេល ១៥ខែ ដែលលោកស្រីទទួលតំណែងជាប្រធានមន្ទីរផែនការ រួមនិងបញ្ហាប្រឈម និងសំណូមពរដែលជាតម្រូវការចាំបាច់ក្នុងការបំពេញការងារ។
នាឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកស្រីប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្ត និង លើកទឹកចិត្តដល់ការកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងឯកភាពផ្ទៃក្នុង។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីភាពជាក់លាក់នៃការរៀបចំគោលនយោបាយ គឺមានតែទិន្នន័យនោះទេ ដែលជាសូចនាករមួយ បញ្ជាក់អំពីលទ្ធផល និងទិសដៅ ពិតប្រាកដ ក្នុងនោះទិន្នន័យ កើតចេញអំពីប្រភព ០២សំខាន់ៗគឺ៖ ០១.ទិន្នន័យមកពីការជំរឿន និង ០២.ទិន្នន័យរដ្ឋបាល។
ឯកឧត្តមបញ្ជាក់ទៀតថា ទិន្នន័យជំរឿនដែលមានតាមច្បាប់ស្ថិតិមាន ០៣សំខាន់ៗគឺ៖ ០១.ជំរឿនប្រជាជន ០២.ជំរឿនសេដ្ឋកិច្ច និង០៣.ជំរឿនកសិកម្ម ដែលមានរយៈពេល ១០ឆ្នាំម្តង។ ហើយទិន្នន័យរដ្ឋបាល ជាប្រភពធំសម្រាប់រៀបចំគោលនយោបាយ ស្របតាមអនុសាសន៍របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “គោលនយោបាយ ពឹងផ្អែកលើទិន្នន័យ”។ ដូច្នេះហើយមន្ទីរផែនការខេត្ត ត្រូវបំពេញមុខងារជាសេនាធិការ ជូនក្រសួងផែនការ លើបេសកកម្មដឹកនាំអនុវត្តសម្របសម្រួល និងគ្រប់គ្រងលើសកម្មភាពការងារ វិស័យផែនការ ស្ថិតិប្រជាជន និងអភិវឌ្ឍន៍ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដោយធានាគុណភាព និងប្រសិទ្ធភាពនៅថ្នាក់ក្រោមជាតិ ។ ដោយមើលឃើញ អំពីសារៈសំខាន់ នៃការធ្វើអង្កេត និងជំរឿន ព្រមទាំងការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះការធ្វើទំនើបកម្មស្ថិតិជាតិ ដែលក្នុងនោះក្រសួងផែនការ មានគោលដៅប្រែក្លាយការប្រមូលទិន្នន័យដោយប្រើកម្រង សំណួរលើក្រដាស ទៅជាការប្រើប្រាស់ឧបករណ៍ថេបប្លេតជំនួសវិញ ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់មន្ត្រីប្រមូលទិន្នន័យ ក្នុងការចុះធ្វើអង្កេតជំរឿន ចន្លោះជំរឿន៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN