ព័ត៌មាន
គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ដោយឥតគិតថ្លៃ
កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥៩នាក់ និងសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន២២នាក់ ដែលដឹកនាំដោយលោកស្រី Pan Ling នាយករងផ្នែកកិច្ចការប្រចាំតំបន់អាស៊ី និងអឺរ៉ុប ការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលប្រជាជនខេត្តជាំងស៊ូ និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ លោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុក លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ និងអាជ្ញាធរពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា ហើយនិងមានការចូលរួមពីលោកបណ្ឌិត អ៊ី លីម៉ា លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី លោក អ៊ង ប្រុស ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ បានចុះអប់រំសុខភាព ពិនិត្យព្យាបាលជំងឺ និងចែកឱសថ ព្រមទាំងមានការចាក់ម្ជុលវិទ្យាសាស្ត្រតាមបែបបុរាណចិន ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចំនួន ១១១២នាក់ ស្រីចំនួន ៦៩៦នាក់ លើសផែនការ និងបានជូនរទេះដល់ជនពិការ ចំនួន ៤គ្រឿង។
តាងនាមឲ្យអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ សូមសម្តែងគារវកិច្ចក្រុមប្រតិភូមកពីមនី្ទរពេទ្យខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំយកនូវបច្ចេកវិទ្យាពេទ្យ និងថ្នាំពេទ្យដ៏ចំណានៗ មកព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមចូលរួមអបអរសាទរនូវសម្ព័ន្ធមិត្តដ៏ល្អរបស់មហាមិត្តចិន ដែលជានិច្ចកាលយកចិត្តទុកដាក់ជួយប្រទេសកម្ពុជា ឲ្យរីកចម្រើនជឿនលឿនរុងរឿងទៅអនាគត។
ជាមួយគ្នានោះដែរលោកស្រីវេជ្ជបណ្ឌិត Wang Xiuqin នាយករង និងជាប្រធានក្រុមគ្រូពេទ្យផ្នែកឱសថបុរាណចិន នៃមនី្ទរពេទ្យជាំងស៊ូ មានសេចកី្តរីករាយជាខ្លាំង ដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋឃុំតាសាល ដោយកី្តសប្បុរស ពីក្រុមការងារគ្រូពេទ្យមកពីមនី្ទរពេទ្យខេត្តជាំងស៊ូ និងសូមថ្លែងអំណរគុណចំពោះកិច្ចគាំទ្ររបស់ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ អាជ្ញាធរ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់។ ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវតិ្តជាយូរអង្វែងណាស់មកហើយ។ ចិន តែងតែប្រកាន់ខ្ជាប់ខ្លួននូវគោលការណ៍ពិគ្រោះយោបល់ដ៏ទូលំទូលាយរួមទាំងការចូលរួមចំណែក ព្រមទាំងផលប្រយោជន៍រួម ថែមទាំងរួមបញ្ចូលការកសាងរួមគ្នាផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយនិងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងវិញទៀតការអភិវឌ្ឍន៍របស់សាធារណរដ្ឋប្រជាមានិត ចិន បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជា។
ចំណែកអាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយក្រុមគ្រូពេទ្យមកពីសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចុះមកពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំតាសាល។
នាឱកាសនោះឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១០ កញ្ញា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់នាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន២៥រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន២០៦១លើក មានប្រជាពលរដ្ឋចូលរួមចំនួនជាង១៤លាននាក់ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរនាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ជិត៧០០លានដុល្លារសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត៕
អត្ថបទ រដ្ឋា

-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន5 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន4 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 day ago
ក្រសួងបរិស្ថានប្រកាសរកឃើញសត្វម្រើមព្រះចំនួន៣ប្រភេទ ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥