ព័ត៌មាន
សិក្ខាកាមចំនួន១០០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស (ដំណាក់កាលទី២)
ភ្នំពេញ ៖ សិក្ខាកាមចូលរួមសរុបចំនួន១០០នាក់ ក្នុងនោះស្ត្រី៥០នាក់ មកពីបណ្តាអង្គភាព និងមន្ទីរវប្បធម៌រាជធានី-ខេត្ត បានបញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស (ដំណាក់កាលទី២) នៅទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សង្ឃឹមជឿជាក់ថា សិក្ខាកាម ពិតជាទទួលបាននូវចំណេះដឹង និងទស្សនទានថ្មីៗ សម្រាប់យកទៅបម្រើការងារលើវិស័យរដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងពិតប្រាកដ ។ ក្រៅពីបំពេញកាតព្វកិច្ចតាមផែនការដែលអង្គភាពបានដាក់ចេញ បងប្អូនសិក្ខាកាមនឹងរួមចំណែកបន្តខិតខំសិក្សា ស្វែងយល់ និងត្រូវមានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត ក្នុងគោលបំណងកែលម្អសកម្មភាពការងារ សំដៅធ្វើឱ្យការងារមានប្រសិទ្ធភាព និងមានការរីកចម្រើនឆាប់រហ័ស។ សូមស្នើដល់សិក្ខាកាមជាមន្រ្តីកម្មសិក្សាទាំងអស់ដែលបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលនេះត្រូវយកចំណេះដឹង និងបទពិសោធន៍ល្អៗដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ និងពង្រីកការប្រើប្រាស់ឱ្យបានចំគោលដៅ ព្រមទាំងបន្តការខិតខំអភិវឌ្ឍសមត្ថភាពនៅតាមអង្គភាពរបស់ខ្លួនបន្ថែមទៀត សំដៅពង្រឹងនិងពង្រីកការយល់ដឹងបន្ថែមដើម្បីក្លាយខ្លួនទៅជាមូលធនមនុស្សដ៏មានសារៈសំខាន់របស់អង្គភាព និងសម្រាប់ក្រសួង។
នាឱកាសនោះលោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា វគ្គបណ្តុះបណ្តាលប៉ុន្មានមកថ្ងៃនេះ បានផ្សារភ្ជាប់ទៅនិងគោលនយោបាយធនធានមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់ក្រសួង ស្ថាប័ន ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុសុ្ស ដែលនឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពការងារគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងសាធារណៈប្រកដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ។ ហើយវគ្គបណ្តុះបណ្តាលនេះ ពិតជាបានរួមចំណែកជួយដល់មន្រ្តីដែលមានតួនាទីគ្រប់គ្រង និងអភិវឌ្ឍធនធានមនុសុ្ស យល់កាន់តែច្បាស់ពីរបៀបរបបការងារ ដែនសមត្ថកិច្ច ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការចាត់ចែង និងការទទួលខុសត្រូវការងារ ការតាមដាននិងការវាយតម្លៃ គុណផលរបស់មន្រ្តីក្នុងអង្គភាពរបស់ខ្លួនផងដែរ។
លោកជំទាវ រដ្ឋលេខាធិការ បញ្ជាក់ថា សិក្ខាកាមដែលមានវត្តមាននៅថ្ងៃនេះ គឺជាមូលធនមនុស្សប្របកដោយសក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រិសិល្បៈនៅថ្ងៃអនាគត។ ដូច្នេះការបំពាក់ចំណេះដឹង និងចំណេះធ្វើនៅកន្លែងធ្វើការ ពិសេសការងារគ្រប់គ្រងធនធានមនុស្សនេះ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សក្នុងវិស័យរដ្ឋបាល និងជំនាញវិជ្ជាជីវៈដែលបម្រើឱ្យវិស័យសិល្បៈនិងវប្បធម៌ និងដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកលភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ៕
អត្ថបទ រដ្ឋា


















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN