ព័ត៌មាន
ក្រុមប្រឹក្សាធម្មនុញ្ញរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីបន្តយន្តការធានាយុត្តិធម៌សង្គម
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺជាការបន្តយន្តការធានាដល់យុត្តិធម៌សង្គម។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំសមាជិក-សមាជិកា ដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប សម្រាប់អាណត្តិ៥ឆ្នាំ លើកទី៣ លើបេក្ខភាពចំនួន ៤រូប និងមានសមាជិក០១រូប ត្រូវបានជាប់ឆ្នោតជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម មានឈ្មោះថា ឯកឧត្តម ប្លង់ ឆ្លាម និងទទួលបានសំឡេងគាំទ្រទាំងស្រុងពីសមាជិកក្រុមប្រឹក្សាទាំងមូល។

ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរ៉ា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា យោងតាមការបែងចែកអំណាចរវាងនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងអង្គតុលាការត្រូវបានញែកដាច់ពីគ្នា ដូច្នេះចំពោះតួនាទីរបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវធានាបានយុត្តិធម៌ ប៉ុន្តែក្នុងករណីមានបណ្តឹងពាក់ព័ន្ធនឹងវិជ្ជាជីវៈរបស់ចៅក្រម ឬព្រះរាជអាជ្ញា ឧត្តមក្រុមប្រឹក្សានៃចៅក្រមជាស្ថាប័នត្រូវតម្រង់ទិសក្នុងការធានាយុត្តិធម៌សង្គម។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះយោងតាមមាត្រា៤នៃច្បាប់ស្តីពីការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលចែងថាក្រុមប្រឹក្សាធម្មនុញ្ញត្រូវបោះឆ្នោតជ្រើសតាំងសមាជិក០១រូប សម្រាប់ទទួលតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាឥស្សរជនក្នុងវិស័យច្បាប់យ៉ាងតិច១៥ឆ្នាំ និងធ្លាប់ជាអតីតចៅក្រម ឬព្រះរាជអាជ្ញា៕ អត្ថបទ សេក ឧត្តម



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN