ព័ត៌មាន
សមាគមមួយសហការជាមួយអ្នកកសិកម្ម លើកកម្ពស់ដល់សហគ្រិនលើការដាំដុះដំណាំសក្តានុពលកាកាវ
ភ្នំពេញ ៖ សមាគមក្នុងស្រុកមួយ សហការជាមួយអ្នកអភិវឌ្ឍន៍វិស័យកសិកម្ម លើការដាំដុះដំណាំកាកាវ ដែលជាដំណាំសក្តានុពល ដើម្បី លើកកម្ពុជាដល់សហគ្រិនដែលជាសមាជិករបស់សមាគមនៅតាមបណ្តាខេត្ត ចាប់យកនៃការដាំដុះ និងការកែច្នៃប្រភេទដំណាំនេះ ដើម្បី បង្កើនប្រាក់ចំណូលក្នុងសេដ្ឋកិច្ចគ្រួសារ និងការចូលរួមក្នុងសេដ្ឋកិច្ច-សង្គម។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងការចុះអនុស្សារណៈយោគយល់គ្នា ជាមួយ អ្នកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងស្រុកមួយ ដើម្បីលើកកម្ពស់ដល់ការដាំដុះដំណាំកាកាវ នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៤ នេះថា ជុំវិញបេសកម្មរបស់សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បានបង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិន និងផលិតផលខ្មែរ ក្នុងគោលដៅលើក កម្ពស់ដល់អ្នកដាំដុះ មានទីផ្សារសម្រាប់លក់ផលិតផលរបស់ខ្លួន ជាពិសេសការទទួលនូវចំណេះ-ជំនាញ លើការកែលម្អផលិតផល របស់ពួកគាត់ជាដើម។
ឯកឧត្តម បន្តថា ជាក់ស្តែងតាមរយៈនៃការចុះអនុស្សារណៈយោគយល់គ្នា ជាមួយអ្នកអភិវឌ្ឍន៍វិស័យកសិកម្មនេះ គឺជាការ ជំរុញលើកកម្ពស់ដល់សហគ្រិនដែលជាសមាជិករបស់សមាគមបន្ថែម បានស្វែងយកលើការដាំដុះដំណាំកាកាវ ដែលជាប្រភេទដំណាំ កសិឧស្សាហកម្មមួយដែលមានសក្តានុពល និងកំពុងមានវត្តមានលើទីផ្សារកម្ពុជា ក្រោមការគាំទ្រក្នុងការដាំដុះនិងទីផ្សារសម្រាប់លក់ ចេញពីអ្នកអភិវឌ្ឍន៍ដំណាំកាកាវនេះផ្ទាល់។ ផែនការសកម្មភាពនេះ គឺជាជួយគាំទ្រដល់សហគ្រិនក្នុងស្រុក និងកសិករដាំដុះផ្សេងៗ ទៀត ទទួលបានចំណូលកាន់តែប្រសើរនៅក្នុងសេដ្ឋកិច្ចគ្រួសារ ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល លើការលើកកម្ពស់វិស័យ កសិកម្ម និងបង្កើនចំណូលក្នុងសេដ្ឋកិច្ចជាតិជាដើម។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ លើកឡើងបន្ថែមថា ជុំវិញបញ្ហានេះ សមាគមនឹងមានគោលដៅចុះរៀបចំ ជំរុញលើកទឹកចិត្តដល់បងប្អូន ប្រជាពលរដ្ឋ ដោយនៅក្នុងមួយស្រុក យ៉ាងហោចមានដាំដុះដំាណំានេះឱ្យបាន ៥០ ហិចតាឡើងទៅ ដើម្បីងាយស្រួលដល់ការ ប្រមូលផល និងការរៀបចំកន្លែងសំងួតសម្រាប់ការកែច្នៃនៅនឹងកន្លែង។ ហើយបញ្ហានេះដែរ ឯកឧត្តម នឹងស្នើរសុំឱ្យមានការទទួល ស្គាល់ពីក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញឱ្យមានការដាំដុះដំណាំនេះ គាំទ្រដល់សមាគម ក្រុមហ៊ុន និងជួយដល់កសិករផងដែរ។
ជុំវិញដំណាំនេះដែរ, លោក គៀរីស៊ិញ ស្ថាបនិកដំណាំកាកាវ លើកឡើងឱ្យដឹងផងដែរថា កាកាវគឺជាដំណាំសក្តានុពលមួយ ងាយក្នុង ការដាំដុះ មិនប្រកាន់រដូវ ហើយឆាប់ទទួលបានផល បន្ទាប់ពីការដាំដុះក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះ ចំណែកការទទួលផលសម្រាប់ ឆ្នាំដំបូង ក្នុង ១ ហិតតា កសិករអាចទទួលបានផលជាមធ្យម ក្នុងរង្វង់ពី ៩ ទៅ ១០ តោន ក្នុងនោះប្រសិនយើងថែទាំដល់រយៈពេល ៥ ទៅ ៨ឆ្នាំ កសិករអាចទទួលផលបានចាប់ពី ៥០ ទៅ ៦០ តោន ដោយកសិករអាចលក់ចេញផ្លែកាកាវស្រស់ ក្នុង ១ តោន បានក្នុង រង្វង់ ៣០០ ដុល្លារ និងមានទីផ្សារគាំទ្រនៅក្នុងស្រុកស្រាប់៕
អត្ថបទ៖ សុន រ៉ាឌី










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN