ព័ត៌មាន
កាកបាទក្រហម ដាំកូនឈើ និងផ្តល់កម្ចីគ្មានការប្រាក់ដល់អតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
ពោធិ៍សាត់ ៖ ក្រុមការងារ កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិសាត់ បានរៀបចំយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ (រួមគ្នាពង្រឹងនិងពង្រីកបរិស្ថានបៃតង)នៅក្នុងបរិវេណមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង និងប្រគល់ប្រាក់កម្ចីគ្មានការប្រាក់ ដល់បងប្អូនជាអតីតយុទ្ធជនចំនួន១០០គ្រួសារ កំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងឹល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូ ពីជីវភាពរស់នៅរបស់ប្រជាជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង តាមរយៈការផ្តល់ជាលំនៅដ្ឋាន ការបង្កើតឱ្យមានមណ្ឌលសុខភាព សាលារៀន សម្រាប់ផ្តល់សេវាសុខភាព និងការសិក្សារៀនសូត្រ ជូនប្រជាជន និងកូនចៅប្រជាជន មិនតែប៉ុណ្ណោះថែមទាំងផ្តល់នូវប្រាក់កម្ចី គ្មានការបា្រក់ជូនបងប្អូនអតីតយុទ្ធជនយកទៅធ្វើដើមទុន សំរាប់ប្រកប អាជីវកម្មផ្សេងៗបង្កើនសេដ្ឋកិច្ចគ្រួសារថែមទៀត។
លោកជំទាវ ពុំចន្ទីនី បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាអតីតយុទ្ធជន ដោយសម្តេចបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ផ្លូវ ភ្លើង និងបានសាងសង់ផ្ទះ សម្រាប់បងប្អូនរស់នៅ មិនត្រឹមតែប៉ុណ្ណោះ សម្តេចក៏បានផ្តល់ប្រាក់កម្ចី ដោយគ្មានការប្រាក់បន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចមានមុខរបរចិញ្ចឹមជីវិត និងមានជីភាពធូរធារ រស់នៅប្រកបដោយស្នាមញញឹមក្រោមដំបូលនៃសុខសន្តិភាព។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន រស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ តំណាក់ត្រយឹង ទទួលបានប្រាក់កម្ចីគ្មានការប្រាក់ពី កាកបាទក្រហមកម្ពុជា ក្នុងនោះលើកទី១មានចំនួន ៥៨គ្រួសារ និងលើកទី២នេះចំនួន១០០គ្រួសារ ។
ពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅចំនួន៤ ដែលប្រជាពលរដ្ឋងាយរងគ្រោះ ទទួលបានសេវាប្រាក់កម្ចីពីកាកបាទក្រហមកម្ពុជា។ ដោយគិតចាប់តាំងពី ឆ្នាំ២០០៥ ដល់ ២០២៤នេះ មានប្រជាពលរដ្ឋចំនួន ២.៥៦៩គ្រួសារ ទទួលបានប្រាក់កម្ចី ដែលក្នុងនោះស្រុកវាលវែង១.៣៧១គ្រួសារ, ស្រុភ្នំក្រវាញ៩៦៥គ្រួសារ និងស្រុកតាលោសែនជ័យ ២៣៣គ្រួសារ៕
អត្ថបទៈ សំ ងីម

















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN