ព័ត៌មាន
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី នឹងជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ប្រទេសទាំងពីរ
នៅក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី៦៥ឆ្នាំ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការណ៍កម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០២៤នេះ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានប្រារព្ធព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ឬហៅថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃ ដើម្បីបង្កើកិច្ចសហប្រតិបត្តិការ និងការជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេសទាំងពីរមានកំណើនថែមទៀត។

ក្នុងពិធីបើកព្រឹត្តិការណ៍តាំងពិព័រណ៍នៅថ្ងៃទី១៣ ខែកញ្ញានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ី គឺបានបង្កើតឱកាសឲ្យក្រុមហ៊ុន សហគ្រាសផ្នែកឯកជន កម្ពុជា ឥណ្ឌូនេស៊ី ស្វែងរកសក្តានុពល និងឱកាសក្នុងកិច្ចសហការ បង្កើតភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគ កាន់តែច្រើនថែមទៀត។

លោកជំទាវ ចម និម្មល ថ្លែងថា បច្ចុប្បន្នទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ឥណ្ឌូនេស៊ី គឺជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសពីរ កើនលើស១ពាន់លានដុល្លអាមេរិច ពោលគឺកើន ១៥% ប្រៀបនឹងឆ្នាំ២០២២។

ឯកឧត្តម Santo Darmossumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បញ្ជាក់បន្ថែមថា ទំនាក់ទំនាក់ពាណិជ្ជកម្ពុជា ឥណ្ឌូនេស៊ី ក្នុងរយពេល៦ខែក្នុងឆ្នាំ២០២៤នេះ ធ្វើបានក្នុងទំហំទឹកប្រាក់ប្រមាណ៥៥០លានដុល្លាអាមេរិច ហើយតាមរយៈការតាំងពិព័រណ៌សួស្តីឥណ្ឌូនេស៊ី និងការប្តេជ្ញាចិត្តរវាងប្រទេសទាំងពីរ នឹងជំរុញទំហំពាណិជ្ជកម្មកើនលើសឆ្នាំកន្លងមកបន្ថែមទៀត។
បណ្តាក្រុមហ៊ុន នៅកម្ពុជា និងមកពីឥណ្ឌូនេស៊ី ថ្លែងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះ គឺបានធ្វើឲ្យក្រុមហ៊ុន បង្កើតបាននូវដៃគូថ្មីជាច្រើន ដើម្បីជំរុញបង្កើនការនាំចេញ នាំចូល ផលិតផល ទេសចរណ៍ កម្ពុជា ឥណ្ឌូនេស៊ី កាន់តែច្រើនឡើងវិញ ក្រោយវិបត្តិកូវីដ១៩។
សូមបញ្ជាក់ថា ពិព័រណ៌សួស្តីឥណ្ឌូនេស៊ីដែលប្រារព្វនៅកោះពេជ្ររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញានេះ គឺមានស្តង់ពិព័រណ៌បង្ហាញទំនិញ និងសេវាកម្ម នៃក្រុមហ៊ុនកម្ពុជា ឥណ្ឌូនេស៊ីចំនួន១១០ស្តង់៕ អត្ថបទ ស៊ុម សុខជា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN