ព័ត៌មាន
ក្រសួងកសិកម្ម និង ADB ជួបពិភាក្សាគ្នាលើគម្រោងការលើកកម្ពស់សុវត្ថិភាពផ្នែកកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម នៅទីស្តីការក្រសួង។
នៅក្រោយចប់ជំនួបការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវាយតម្លៃការងារគម្រោង និងបន្តធ្វើការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មទំនើប។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងអាចពិនិត្យលទ្ធភាពបន្ថែមក្នុងការគាំទ្រដល់មន្ទីរពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម និងចំណីអាហារ ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។ ឯកឧត្តម បានលើកឡើងពីកសិផលសក្ដានុពលរបស់កម្ពុជា ដូចជា ស្វាយចន្ទី ដំឡូងមី និងស្វាយស្រស់ ដែលគម្រោងអាចពិចារណាជួយគាំទ្រអភិវឌ្ឍ និងពង្រឹងខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ កែច្នៃ រហូតដល់ទីផ្សារ និងនាំចេញ ធ្វើយ៉ាងណាឱ្យកសិករ និងសហគមន៍កសិកម្មទំនើប ទទួលបានផលចំនេញ និងតម្លៃបន្ថែមខ្ពស់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ចីជាមួយអត្រាការប្រាក់ទាប ក៏ជាតម្រូវការសំខាន់សម្រាប់កសិករ និងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យពួកគាត់អាចពង្រឹងផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងអាចទិញផលិតផលកសិកម្មបានទាន់ពេលវេលាសម្រាប់ស្តុកទុកនិងកែច្នៃ ជាជាងលក់ផលិតផលកសិកម្មភ្លាមៗ ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម។
ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា តាមរយៈជំនួបនេះ ភាគីទាំងសងខាង បានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដោយនឹងពិនិត្យតាមដានរួមគ្នាក្នុងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដែលអាចផ្តល់ប្រយោជន៍ដល់កសិករពិតប្រាកដ៕ អត្ថបទ ឈិត បូរ៉ាវី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN