ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបន្តរក្សាស្ថិរភាពល្អ គាំទ្រដោយប្រាក់បញ្ញើ សម្រាប់ជាទុនចាក់ចូលទីផ្សារ
អ្នកជំនាញហិរញ្ញវត្ថុ ថ្លែងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តរក្សាស្ថិរភាពល្អប្រសើរ ទោះបច្ចុប្បន្នអត្រានៃការផ្តល់ឥណ ទានបានថមថយក៏ដោយ តែប្រាក់បញ្ញើនិងសេវាប្រាក់សន្សំ មានការកើនឡើងគួរកត់សម្គាល់ ដែលអាចមានដើមទុនច្រើន សម្រាប់ចាក់សាច់ប្រាក់ចូលទៅក្នុងទីផ្សារ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីប្រតិបត្តិការអាជីវកម្មនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នេះថា ជុំវិញសកម្មភាពនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន គ្រប់គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីអតិថិជនរបស់ខ្លួន ព្រោះការបាត់បង់អតិថិជន វាអាចធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មផងដែរ ជាក់ស្តែងនៅក្នុងការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានចូលរួមដោះស្រាយតាមគោល ការណ៍របស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់អតិថិជនរបស់ខ្លួនលើគ្រប់វិស័យផងដែរ។
លោក បន្តឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការផ្តល់ឥណទានមានការធ្លាក់ចុះតិចតួច បញ្ហានេះ, នៅក្នុងស្ថានភាព បច្ចុប្បន្ន មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ជាក់ស្តែងនៅក្នុងស្ថានភាពមិនច្បាស់លាស់នេះ ប្រជាពលរដ្ឋក៏មានការប្រុងប្រយ័ត្ននៅក្នុងការ កម្ចីផងដែរ, ក្នុងនោះគ្រឹះមួយចំនួន ក៏មានការរឹងបណ្តឹងផងដែរក្នុងការបញ្ចេញឥណទាន ដោយមានការវាយតម្លៃឱ្យបានសុក្រិត្យជាងមុន ដើម្បីធានាបានថា ការផ្តល់ឥណទាននោះវាជួយដល់ប្រជាពលរដ្ឋ ឬអាជីវកម្មពិតប្រាកដ ជាជាងការបញ្ចេញឥណទានទៅហើយ បែរទៅជាដាក់សម្ពោធដល់ម្ចាស់អាជីវកម្មទៅវិញ។ លោកបន្ថែមថា បច្ចុប្បន្នទោះបីឥណទានមានការថមថមចុះបន្តិចបន្ទួចក៏ពិតមែន ប៉ុន្តែសេវាប្រាក់បញ្ញើ និងប្រាក់សន្សំមានការកើនឡើងទៅវិញ ដែលមីក្រូហិរញ្ញវត្ថុអាចមានដើមទុនច្រើន សម្រាប់ប្រតិបត្តិការសាច់ប្រាក់ នៅក្នុងអាជីវកម្ម។
សូមបញ្ជាក់ថា បើតាមរយបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជា, ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ មានចំនួន ២៥ ទ្រីលានរៀល ត្រូវប្រមាណ ៦,២ ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះឥណទានអតិថិជនជិត ២១ ទ្រីលានរៀល ត្រូវ ៥,២ ប៊ីលានដុល្លារអាមេរិក ថយចុះ -៤៨ ភាគរយ បើធៀបនឹងឆ្នាំមុនមានជាង ១២ ភាគរយ។ ចំណែកប្រាក់បញ្ញើវិញ, នៅក្នុង រយៈពេលនេះដែរ បានទទួលប្រាក់បញ្ញើប្រមាណ ៨,៨ ទ្រីលានរៀល ត្រូវ ២,២ ប៊ីលានដុល្លារអាមេរិក ស្មើប្រមាណ ២ លានគណនី៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN