ព័ត៌មាន
អ្នកនយោបាយ៖ ការបំភ្លឺជុំវិញស្ថានភាពព្រំដែន ជាការបង្ហាញរឹតតែច្បាស់ នៃអត្ថប្រយោជន៍បង្គោលព្រំដែន
បណ្តាមេដឹកនាំគណបក្សនយោបាយមួយចំនួន លើកឡើងថា ការបំភ្លឺជុំវិញស្ថានភាពព្រំដែនដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍ក្រោយនេះ ជាការបង្ហាញរឹតតែច្បាស់នៃអត្ថប្រយោជន៍បង្គោលព្រំដែនរបស់កម្ពុជា។
ស្របពេលឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងអញ្ជើញធ្វើបទបង្ហាញជូនប្រតិភូគណបក្សនយោបាលដែលជាសមាជិកនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ មានមេដឹកនាំគណបក្សនយោបាយមួយចំនួនក្នុងចំណោមសមាជិកទាំង២៨គណបក្សនយោបាយ បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ថា ក្នុងនាមគណបក្សនយោបាយពិតមានការពេញចិត្តចំពោះការបន្តបង្ហាញពីភាពពិត និងអត្ថប្រយោជន៍នៃស្ថានភាពតាមក្រវាត់ព្រំដែន ជាពិសេសបង្គោលព្រំដែនជាមួយប្រទេសជិតខាង។

ក្នុងនោះ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លើកឡើងថា កិច្ចប្រជុំដើម្បីបំភ្លឺពាក់ព័ន្ធនឹងព្រំដែននាពេលខាងមុខពិតជាមានសារៈសំខាន់ ក្នុងការបង្ហាញពីលទ្ធផលនៃការបោះបង្គោលព្រំដែនជូនជាតិ និងប្រជាជន ជាពិសេសនេះក៏ជាឱកាសរំលេចពីអត្ថប្រយោជន៍នៃកិច្ចការបោះបង្គោលព្រំដែនសំដៅឱ្យក្លាយជាព្រំដែនសន្តិភាព។
ជាមួយគ្នា ឯកឧត្តម គង់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ ចាត់ទុកការអញ្ជើញបំភ្លឺជុំវិញកិច្ចការព្រំដែន គឺមិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេដែលក្រុមជ្រុលនិយមមួយចំនួនចោទប្រកាន់ដដែលៗពីបញ្ហាព្រំដែនក្នុងន័យជាលេសបង្កភាពច្របូកច្របល់។

សូមជម្រាបថា ការធ្វើបទបង្ហាញរបស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាម និងថៃនេះ តបតាមការស្នើសរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ យ៉ាងណាមិញ ក្រៅពីការបំភ្លឺរបស់មន្រ្តីជំនាញកិច្ចការព្រំដែន ក៏មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនបានធ្វើទស្សនកិច្ចសិក្សាជាបន្តបន្ទាប់ទៅកាន់ព្រំដែន ដើម្បីស្វែងយល់ពីការអភិវឌ្ឍន៍តាមក្រវាត់ព្រំដែន ការរស់នៅ ឬអាស្រ័យផលរបស់ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យលើតថភាពពិតនៃបង្គោលព្រំដែននីមួយៗផងដែរ៕ អត្ថបទ សេក ឧត្តម

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN