ព័ត៌មាន
អភិបាលខេត្តតាកែវ ច្រានចោលការលើកឡើងថា មានការបង្ខិតបង្គោលព្រំដែន នៅច្រកទ្វាអន្តរជាតិព្រំដែនភ្នំដិន
តាកែវ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងថា មានការបង្ខិតបង្គោលព្រំដែនលេខ២៧៥ ចំនួន១៧០០ ម៉ែត្រ នៅច្រកទ្វាអន្តរជាតិភ្នំដិន ស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានលើកឡើងបន្ថែមថា ការចោទប្រកាន់នេះ គឺជារឿងមិនពិតនោះទេ។ ស្ថានភាពបង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វាអន្តរជាតិជាតិភ្នំដិន នៅគឺនៅដដែរ គ្មានការដក ឬបង្ខិតបង្គោលដូចការចោទប្រកាន់ របស់ក្រុមប្រឆាំងនោះទេ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា បន្ទាប់ពីមានការចោទប្រកាន់របស់ក្រុមប្រឆាំងថាមានការបង្ខិតបង្គោលព្រំដែននៅច្រកទ្វាអន្តរជាតិភ្នំដិន មានក្រុមអង្គការសង្គមស៊ីវិល ក្រុមយុវជន និងក្រុមជំនួយការរបស់ថ្នាក់ដឹកនាំបានចុះទៅដល់ទីតាំងបង្គោលព្រំដែនលេខ២៧៥ ហើយបានជួបជាមួយអាជ្ញាធរ និងសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន និងបានឃើញដោយផ្ទាល់បង្គោលព្រំដែនគឺមិនមានការបង្ខិតបង្គោលអ្វីទាំងអស់។
ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានផ្ដាំផ្ញើដល់ក្រុមប្រឆាំងដែលនៅតែមិនជឿថា មិនមានការបង្ខិតបង្គោលព្រំដែននៅច្រកទ្វាអន្តរជាតិភ្នំដិន សូមទាក់ទងមកអាជ្ញាធរខេត្ត ហើយអាជ្ញាធរ និងជូនពួកគាត់ចុះទៅពិនិត្យមើលដល់ទីតាំងបង្គោលលេខ២៧៥ នៅច្រកទ្វាព្រំដែន ដោយការធ្វើដំណើរ និងការហូបចុកអាជ្ញាធរខេត្តតាកែវ ជាអ្នករ៉ាប់រងថ្លៃចំណាយទាំងអស់៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN