ព័ត៌មាន
រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងខិតខំពង្រឹងគុណភាពតាមមណ្ឌលសុខភាព ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ នឹងខិតខំពង្រឹងគុណភាពនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេសទាំងអស់ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវតែផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតរោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកច្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា នឹងបន្តយកចិត្តទុកដាក់ និងពង្រឹងគុណភាពមណ្ឌលសុខភាពនៅតាមមូលដ្ឋានទូទាំងប្រទេស ដោយពង្រឹងការពង្រាយគ្រូពេទ្យបន្ថែមទៀត គ្រប់ពេល វេលាទាំងអស់ ហើយចំពោះវិស័យសុខាភិបាលនេះ រាជរដ្ឋាភិបាលមិនអាចទម្លាក់ស្តង់ដានោះទេ គឺត្រូវតែ ពង្រឹងគុណភាព និងស្តង់ដាឲ្យកាន់តែច្បាស់លាស់ ដែលត្រូវតែធ្វើការបណ្តុះបណ្តាលគ្រូពេទ្យប្រកប ដោយស្តង់ដា និងជាក់លាក់បំផុត និងគ្រប់ទីកន្លែងទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ដើម្បីទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលក្នុងស្រុក រាជរដ្ឋាភិបាលត្រូវតែបង្កើនសមត្ថភាពនៃការព្យាបាល និង គុណភាពពេទ្យ ដោយក្រសួងសុខាភិបាលត្រូវតែធ្វើទំនើបកម្មនូវវិស័យសុខាភិបាលនេះឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀតតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។
សម្តេចធិបតី បានលើកឡើងទៀតថា យើងសុខចិត្តមាន ពេទ្យ១០នាក់ ដែលមានជំនាញច្បាស់លាស់ វាប្រសើរជាជាងមានពេទ្យច្រើនតែមិនមានជំនាញជាក់លាក់ និងក្រមសីលធម៌។
សូមបញ្ជាក់ថា អគារមន្ទីរពេទ្យដែលបើកការដ្ឋាន សាងសង់ថ្មីដែលស្ថិតនៅបរិវេនមន្ទីរពេទ្យកាលម៉ែតនេះ អាចចតឧទ្ធម្ភាគចក្របាន ខណៈអគារនេះ មានកម្ពស់២៥ជាន់ ដោយចំណាយថវិការាប់សិបលានដុល្លារអាមេរិក។
បើតាមការអះអាងរបស់នាយករដ្ឋមន្រ្តីអគារសាងសង់ថ្មីនេះ គឺជាការឆ្លើយ តបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យា និងត្រូវបម្រើដល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋទាំង អស់គ្រប់ពេលវេលាប្រកបដោយគុណភាព និងក្រមសីលធម៌៕អត្ថបទបាន ចក់











-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ