ព័ត៌មាន
សម្ដេចធិបតី៖ គ្រូពេទ្យធ្វើការងាររបស់ទេវតា តាមរយៈការខិតខំជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គ្រូពេទ្យកំពុងធ្វើការងាររបស់ទេវតា ខណៈដែលគ្រូពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណដល់គ្រូពេទ្យនៅទូទាំងប្រទេស ក៏ដូចជាមន្រ្ដីសុខាភិបាលដែលបានខិតខំផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសក្នុងកាលៈទេសៈដែលលំបាកដូចជាអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ គ្រូពេទ្យ គឺជាទ័ពអាវសនៅមុខគេ ដើម្បីជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណាសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ កុំបន្ទន់ និងកុំទម្លាក់ស្ដង់ដាការផ្ដល់សេវាសុខាភិបាលល្អដល់ប្រជាពលរដ្ឋឱ្យសោះ ហើយគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវវិន័យឱ្យបានតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់មិនអាចធ្វេសប្រហែសឡើយ។
សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងបន្តពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យបានល្អប្រសើរទៅដល់ប្រជាពលរដ្ឋ តាមរយៈការពង្រាយមន្រ្ដី ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលឱ្យដល់ប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង ជាពិសេសចំពោះការផ្ដល់សេវាសង្គ្រោះបឋមណាមួយដែលកើតមានឡើងនៅមូលដ្ឋាន។ លើសនេះរាជរដ្ឋាភិបាលបាននឹងកំពុងពង្រីកបន្ថែមការគ្រប់ដណ្ដប់លើកម្មវិធីមូលនិធិសមធម៌សង្គមសុខាភិបាលជូនដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ប.ស.ស. ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស និងប្រជាជនស្វ័យនិយោជន៍ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងវិធីជំនួយសង្គមផ្សេងទៀតជូនដល់ប្រជាជនគោលដៅ៕អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN