ព័ត៌មាន
ពលរដ្ឋ៖ ព្រឹត្តិការណ៍ Gumball 3000 នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន មកទស្សនាកម្ពុជា
ក្រុមប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរពឹ្រត្តការណ៍អន្តរជាតិ Gumball 3000 បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលលាយឡំជាមួយភាពសប្បាយរីករាយយ៉ាងគគ្រឹកគគ្រេងក្នុងកម្មវិធីនេះ និងលើកឡើងថា តាមរយៈព្រឹត្តការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងថែមទៀត ដើម្បីមកទស្សនាប្រទេសកម្ពុជានាពេលខាងមុខ។

លោក កែវ តារាវង្ស ពលរដ្ឋមកពីតំបន់ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ដែលបានចូលរួមព្រឹត្តការណ៍នេះដោយផ្ទាល់រួមទាំងរថយន្តផងនោះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា កម្មវិធីនេះរូបលោក រួមទាំងក្រុមគ្រួសារ និងមិត្តភក្តិបានចុះឈ្មោះរថយន្ត ដើម្បីចូលរួមក្នុងគោលដៅផ្សព្វផ្សាយពីទេសចរណ៍ និងបង្ហាញពីសន្តិភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ មានចំនួន ៤១គ្រឿង។ លោកបានបន្តថា នេះជាកម្មវិធីដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះបានបង្ហាញថា កម្ពុជាជាប្រទេសមានសុខសន្តិភាព ធានាបានស្ថិរភាពនយោបាយ ដែលអាចឱ្យភ្ញៀវជាប្រតិភូសុទ្ធសឹងជាអ្នកល្បីល្បាញចូលរួម មកជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក។

ស្រដៀងគ្នានេះ ប្រជាពលរដ្ឋដទៃផ្សេងទៀត ដែលកំពុងដើរទស្សនាក្នុងកម្មវិធីនេះ បានលើកឡើងថា ពិតជាមានអារម្មណ៍ថារំភើបចិត្ត ប្លែកភ្នែក និងមិននឹកស្មានទេថា កម្ពុជាអាចមានព្រឹត្តការណ៍បែបនេះឡើងនៅក្នុងប្រទេសរបស់ខ្លួនដោយផ្ទាល់ ខណៈដែលកន្លងមកព្រឹត្តការណ៍បែបនេះ ធ្លាប់ឃើញតែក្នុងបណ្តាញសង្គម ដែលរៀបចំឡើងនៅក្រៅស្រុកតែប៉ុណ្ណោះ។

លោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានបញ្ជាក់ថា តួលេខចុងក្រោយដែលទទួលបានពីការចុះឈ្មោះរបស់អ្នកចូលរួមក្នុងព្រឹត្តការណ៍អន្តរជាតិនេះ មានរថយន្តក្នុងស្រុកចំនួនជាង ៤០០គ្រឿង និងមកពីក្រៅស្រុកចំនួនជាង ១០០គ្រឿង ដើម្បីចូលរួមតាំងបង្ហាញឡានទំនើបៗ ក៏ដូចជាជួបជុំគ្នាថតរូបនៅរង្វង់រាជធានីភ្នំពេញ និងបន្ទាប់ពីនោះបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប។ លោកបញ្ជាក់បន្ថែមថាកាន់តែពិសេសជាងនេះថែមទៀត គឺការបង្កើតកំណត់ត្រា World Guinness Record នៅមុខប្រាសាទអង្គរ។
សូមជម្រាបថាព្រឹត្តិការណ៍ Gumball 3000 នឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាមានអ្នកកាន់តែស្គាល់ច្រើនបន្ថែមទៀតតាមរយៈអ្នកល្បីល្បាញនឹងបង្កើតមាតិកាផ្សព្វផ្សាយពីកម្ពុជា ខណៈក្រៅពីនោះប្រតិភូរបស់ Gumball 3000 នឹងរៀបចំសង្ខេបជាភាពយន្តមួយដែលរៀបរាប់ពីដំណើរផ្សងព្រេងរបស់ពួកគេ ដើម្បីបញ្ជូលទៅក្នុងកម្មវិធីដ៏ល្បីមានឈ្មោះថា Nexflix ដែលតែងតែចាក់បញ្ចាំងរាល់វីដេអូលើពេញពិភពលោក៕ អត្ថបទ ឈិត បូរ៉ាវី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN
