ព័ត៌មាន
ការធ្វើកំណែសន្លឹកកិច្ចការគ្រូមតេយ្យសិក្សាបានចាប់ផ្ដើម និងគ្រោងប្រកាសលទ្ធផលសប្ដាហ៍នេះ
ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូមតេយ្យសិក្សា។ ការចាប់ផ្ដើមធ្វើកំណែនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានចូលរួមសង្កេតការណ៍ពី មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប។
ឯកឧត្តម ង៉ឺយ ធឿន សមាជិកគណៈមេប្រយោគនិងជាអនុប្រធានគណៈកម្មការកំណែលើកឡើងឱ្យដឹងថា គ្រូបង្រៀនដែលទទួលខុសត្រូវលើការធ្វើកំណែទាំងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងមុខវិជ្ជាគណិតវិទ្យាមានចំនួនជាង ២០នាក់។ ពួកគាត់ជាគ្រូបង្រៀន មកពីវិទ្យាល័យផ្សេងៗ ដែលចាត់តាំងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ។ ឯកឧត្តមលើកឡើងបន្ថែមថា តាមការគ្រោងការធ្វើកំណែនឹងបញ្ចប់ឆាប់ៗ រីឯការប្រកាសលទ្ធផលអាចធ្វើឡើងនៅរសៀលថ្ងៃពុធ ឬព្រឹកថ្ងៃព្រហស្បតិ៍។
សូមជម្រាបថា សម្រាប់បេក្ខជន ដែលប្រឡងជាប់ទាំង ២០០ រូប នឹងត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលថែម រយៈពេលពីរឆ្នាំ មុននឹងចេញទៅបង្រៀន នៅតាមសាលាគោលដៅនីមួយៗ។ ចំពោះការជ្រើសរើសគ្រូបង្រៀនកម្រិតមតេយ្យសិក្សានេះ គឺនឹងបែងចែកទៅតាមប៉ុស្តិ៍គ្រប់រាជធានី-ខេត្តទូទាំងប្រទេស។ តាមការបែងចែក ខេត្តសៀមរាប និងខេត្ត ត្បូងឃ្មុំ មានចំនួនច្រើនជាងគេ គឺចំនួន ១៨ ប៉ុស្តិ៍ក្នុងខេត្តនីមួយ។ រីឯខេត្តដែលចំនួនប៉ុស្តិ៍ច្រើនបន្ទាប់ គឺជាខេត្ត បាត់ដំបង ដែលមានចំនួន ១៥ប៉ុស្តិ៍។ ចំពោះខេត្តដែលមានចំនួនប៉ុស្តិ៍តិចជាងគេ គឺជាខេត្ត កែប ដែលមានចំនួនត្រឹម ១ប៉ុស្តិ៍ប៉ុណ្ណោ៕ អត្ថបទ៖ គឹមហុក










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN