ព័ត៌មាន
ក្រសួងសាធារណការ៖ ការកែលម្អផ្លូវជាតិលេខ៤ នៅតែបន្តធ្វើរាល់ថ្ងៃ តែកន្លែងខ្លះផ្អាកសិនដោយសារបញ្ហាភ្លៀង
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា សកម្មភាពការពង្រីក និងថែទាំផ្លូវជាតិលេខ៤ នៅតែបន្តរាល់ថ្ងៃ ប៉ុន្តែដោយសារតំបន់ខ្លះមានភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃ ទើបបណ្ដាលឲ្យក្រុមការងារការដ្ឋាន នៅតាមចំណុចមួយចំនួន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ដោយត្រូវរង់ចាំស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ថ្មីៗនេះ មានការចុះផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ ដែលខ្លឹមសារផ្សាយ មានភាពប្រាសចាកពីភាពពិតរបស់គម្រោង ដែលបាននិងកំពុងដំណើរការអនុវត្ត ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
សេចក្តីជូនដំណឹងបន្តថា គម្រោងលើកកម្រិត និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១គីឡូម៉ែត្រ ប្រើប្រាស់ហិរញ្ញប្បទានពីធនាគារពិភពលោក បាននិងកំពុងបន្តបេសកកម្មការងារសាងសង់ជារៀងរាល់ថ្ងៃ ។ ការអវឌ្ឍនេះ អាចធានាបានប្រសិទ្ធភាព និងការការពារការជន់លិចផ្លូវជាតិលេខ៤ ពីជំនន់ទឹកភ្លៀងដូចនាឆ្នាំកន្លងមក ហើយក្រសួង ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នឹងខិតខំបន្តជំរុញសកម្មភាពសាងសងបន្ថែមទៀត បន្ទាប់ពីផុតរដូវវស្សានេះ។
បើតាមសេចក្តីបំភ្លឺរបស់ក្រុមហ៊ុន ប៉ូលី ចាងដា អេនជីនារីង ឯ.ក បានឲ្យដឹងថា គម្រោងស្ថាបនាស្ពានតាមបណ្តោយផ្លូវជាតិលេខ៤ បានចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២៣ ត្រូវស្ថាបនាសរុប ៩១២ថ្ងៃ ហើយនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ។ គម្រោងនេះ មានស្ពានចំនួន៣៧ ក្នុងនោះស្ពានធ្វើថ្មី៨ និងពង្រីក២៩ ហើយរហូតមកដល់ពេលនេះ គម្រោងបានបញ្ចប់ការងារជាង ៥០ភាគរយ។
ភាគីក្រុមហ៊ុន បន្តថា ក្រុមហ៊ុនតែងអនុវត្តការគ្រងគ្រងចរាចរណ៍ ធ្វើផ្លូវវៀងដោយមានការត្រួតពិនិត្យ និងអនុម័តដោយក្រុមហ៊ុន ប្រឹក្សារបច្ចេកទេសអន្តរជាតិ ដើម្បីពង្រឹងសុវត្ថិភាពកម្មករ និងសាធារណជនដែលប្រើប្រាស់ផ្លូវ ហើយក្រុមហ៊ុនតែងតែអនុវត្តជារៀងរាល់ខែការថែទាំ និងជួសជុលផ្លូវវៀង និងផ្លូវដែលមានស្រាប់ នៅតាមទីតាំងស្ថិតក្រោមកុងត្រា របស់ខ្លួន ដើម្បីធានានូវសុវត្ថិភាព និងដើម្បីបង្ហាញការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការអនុវត្តន៍គម្រោងយ៉ាងជាប់លាប់ ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤ ជាផ្លូវសេដ្ឋកិច្ចសំខាន់ និងមានចរាចរណ៍មមាញឹក ហើយអាកាសធាតុ មានការបម្រែបម្រួលខុស ពីតំបន់មួយចំនួនផ្សេងទៀត ជាពិសេសក្នុងរដូវវស្សា ដែលតម្រូវឱ្យមានការខិតខំបន្ថែមទ្វេរដង ក្នុងការជួសជុល និងថែរក្សាផ្ផ្លូវបណ្ដោះអាសន្ន ទាំងនោះ ដូចនេះក្រុមហ៊ុនទទួលការសាងសង់ បាបស្នើសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីប្រជាពលរដ្ឋ ក្នុងករណីមានផលរំខានណាមួយក្នុងកំឡុងពេលសាងសង់នេះ៕ អត្ថបទ បាន សុខរិទ្ធិ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN