ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញអភិវឌ្ឍផ្លូវជនបទបន្តបន្ទាប់ ឆ្លើយតបនិងការរស់នៅរបស់ប្រជាជន
ពោធិ៍សាត់ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍផ្លូវជនបទជាបន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ដល់ការនៅរបស់ប្រជាជន និងការ ប្រែក្លាយតំបន់ជនបទ ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើនប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើង នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និង ផ្លូវក្រាលកៅស៊ូ DBST នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២៤ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជា សេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការងារស្ថាបនា ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីសម្រួលដល់សហគមន៍ និងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។
ឯកឧត្តម បន្តថា ជាក់ស្តែងផ្លូវក្រាលបេតុង និងក្រាលកៅស៊ូ DBST នៅក្នុងខេត្តទាំងពីរខាងលើនេះ បានកំពុងផ្តល់ប្រយោជន៍ យ៉ាងសំខាន់ ក្នុងការជំរុញដំណើរសេដ្ឋកិច្ច និងសង្គមនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសការ ជំរុញអភិវឌ្ឍទៅកាន់តំបន់ផលិតកម្ម រោងចក្រ សហគ្រាស និងអាជីវកម្មនានា ដើម្បីបង្ករលក្ខណៈងាយស្រួល នៃការសម្រួលដល់ការ ធ្វើពាណិជ្ជកម្ម ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រដល់រាល់កម្មវិធីកាត់បន្ថយភាពក្រីក្រ នៅតំបន់ជនបទ។
ជុំវិញផ្លូវខាងលើនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ បានជម្រាបជូនអាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវទាំងនោះថា ផ្លូវទាំងនេះគឺបានបញ្ចប់សុពលភាពក្នុងការថែហើយ, ដូច្នេះសូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមចូលរួមថែទាំផ្លូវទាំងនេះឱ្យ បានគង់វង់យូរអង្វែង។ ការចូលរួមថែទាំផ្លូវបានល្អ ក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។
នៅការចុះពិនិត្យផ្លូវនេះដែរ, ឯកឧត្តម រដ្ឋលេខាធិការ រួមជាមួយគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន, ដោយនៅក្នុងពិធីនោះ ឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងជា ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងជំរុញឱ្យ តំបន់ជនបទមានការអភិវឌ្ឍ រីកចម្រើន និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សុន រ៉ាឌី

















-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ