ព័ត៌មាន
“កូនល្អ សិស្សល្អ មិត្តល្អ” គឺជាមូលបទដ៏សំខាន់ ដើម្បីប្រែក្លាយឱ្យទៅជាយុវជនសកម្ម ពលរដ្ឋសកល
លោក ហេង សារិន អនុប្រធានមនី្ទរតំណាងលោកប្រធានមនី្ទរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានអះអាងថា៖ “កូនល្អ សិស្សល្អ មិត្តល្អ” គឺជាមូលបទដ៏សំខាន់នៃបុគ្គលិក លក្ខណៈក្លាយជាពលរដ្ឋល្អ ដែលបានចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពជំនាញឯកទេស ជំនាញទន់ បំណិនជីវិត និងជំនាញផ្សេងៗទៀតដល់កុមារ និងយុវជន ដើម្បីប្រែក្លាយពួកគេឱ្យទៅជាយុវជនសកម្ម ពលរដ្ឋសកល និងមានទំនួលខុសត្រូវក្នុងសហគមន៍ និងសង្គមជាតិ។
ការថ្លែងរបស់លោក ហេង សារិន យ៉ាងដូច្នេះ ក្នុងកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អថ្នាក់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរអប់រំ លោក លោកស្រី ប្រធានការិយាល័យនៃមន្ទីរអប់រំ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌទាំង១៤ សរុប៥៦៥នាក់។
លោកអនុប្រធានមនី្ទរអប់រំរាជធានី បន្តថា ជាក់ស្តែងឆ្នាំសិក្សា២០២៣-២០២៤នេះ ការបូកសរុបចលនាប្រឡងប្រណាំង៣ល្អ ប្រព្រឹត្តទៅក្រោមប្រធានបទ«ការវិនិយោគ លើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ឌីជីថលរបស់យុវជនសម្រាប់អភិវឌ្ឍប្រកបដោយចីរភាព» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ យុវជន និងកីឡា ដោយបានកំណត់ជាអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់ខ្លួន ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍធនធានមនុស្សជាពិសេសយុវជន សំដៅអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សម្រាប់សមាហរណកម្មសេដ្ឋកិច្ចពិភពលោក និងមានសក្តានុពលក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសដែលមានចំណូលខ្ពស់។
លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រោយពីយើងបានប្រមូលរបាយការណ៍ពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៦ និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌទាំង១៤ ស្តីពីការអនុវត្តចលនាប្រឡងប្រណាំង៣ល្អ និងបន្ទាប់ពីការរៀបចំប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ ជានិមិត្តរូបថ្នាក់ខណ្ឌ រួចមក។ ក្នុងនោះសកម្មភាព និងលទ្ធផលពីការងារកុមារ យុវជន ដូចជា៖ បន្តពង្រឹង និងអនុវត្ត ចលនាប្រឡងប្រណាំង៣ល្អ កូនល្អ សិស្សល្អ មិត្តល្អ រួមចំណែកជួយហ្វឹកហ្វឺនកុមារ យុវជន ឲ្យរៀបចំឥរិយាបថថ្លៃថ្នូរស្រលាញ់ការសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួនចេះគោរពស្តាប់បង្គាប់ឪពុកម្តាយជាកូនដែលជាទីសង្ឃឹមរបស់គ្រួសារ និងមានស្មារតីអធ្យាស្រ័យទទួលស្គាល់ផលប្រយោជន៍អ្នកដ៏ទៃចេះជួយអ្នកដ៏ទៃក្នុងស្មារតីសមភាព និងភាតរភាព។ ភាពលូតលាស់នៃចលនានេះ គឺជាធាតុផ្សំដ៏សំខាន់នៃការងារអប់រំ របស់សាលារៀន គ្រួសារ និងសហគមន៍។ ការអនុវត្តចលនាប្រឡងប្រណាំង៣ «កូនល្អ សិស្សល្អ មិត្តល្អ» នៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា សាធារណៈមានសមាជិកសរុបចំនួន ១៥៩.០៥០នាក់ ស្រី ៧៨.៦៦២ នាក់៕ អត្ថបទ រដ្ឋា










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN