ព័ត៌មាន
កម្មកររោងចក្របង្ហាញក្តីរីករាយ ខណៈរដ្ឋាភិបាលបន្តផ្ដល់រថយន្តក្រុងដោយឥតគិតថ្លៃក្នុងឱកាសភ្ជុំបិណ្ឌ
កម្មករកម្មការិនីបម្រើការងាររោងចក្រកាត់សម្លៀកបំពាក់នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តគិតគូរសុខទុក្ខប្រជាពលរដ្ឋ តាមរយៈការបន្តផ្ដល់រថយន្តក្រុងដោយឥតគិតថ្លៃ និងជាពិសេសអាចទៅលេងតំបន់ទេសចរណ៍នានានៅក្នុងខេត្តទិសឦសានក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះខាងមុខនេះ។
លោក ទៀង វិសិដ្ឋ កម្មកររោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រស្ពើរ ហ្វ៊ូតវែរ ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះរោងចក្ររបស់លោកមានឱកាសឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ត្រូវចូលបំពេញការងារឡើងវិញ។ លោកបានឲ្យដឹងទៀតថា សម្រាប់ឆ្នាំនេះ លោកមិនមានគម្រោងដើរកម្សាន្តនៅតំបន់រមណីយដ្ឋានណាមួយនោះទេ ដោយសារចង់ជួបជុំក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីធ្វើចង្ហាន់ប្រគេនព្រះសង្ឃតាមទីវត្តអារាមនានា និងឈប់សម្រាកនៅផ្ទះបន្ទាប់ពីមមាញឹកការងារប្រចាំថ្ងៃកន្លងមក។
ទាក់ទិនការប្រកាសព័ត៌មានរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការត្រៀមរថយន្តក្រុងចំនួនជិត៥០០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត និងទៅលេងតំបន់ទេសចរណ៍នានានៅក្នុងខេត្តភាគឦសានក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះខាងមុខនេះ ក្រុមកម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រខាងលើ បានសម្តែងការអរគុណ និងដឹងគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចមកកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសការផ្តល់មធ្យោបាយដឹកជញ្ជូនទៅមកដោយមិនគិតថ្លៃអ្វីទាំងអស់ ដែលជួយកាត់បន្ថយការចំណាយយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចគ្រួសារ។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តចំនួនប្រមាណ៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត និងទៅលេងតំបន់ទេសចរណ៍នានានៅក្នុងខេត្តភាគឦសានក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ។ ហើយការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤៕អត្ថបទ ឈិត បូរ៉ាវី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN